សង្គ្រាមអ៉ីរ៉ង់៖ អាមេរិក-អ៉ីស្រាអែលគ្រប់គ្រងដែនអាកាស កម្ទេចនាវាចម្បាំងជាង២០គ្រឿង

សង្គ្រាមអ៉ីរ៉ង់៖ អាមេរិក-អ៉ីស្រាអែលគ្រប់គ្រងដែនអាកាស កម្ទេចនាវាចម្បាំងជាង២០គ្រឿង

សង្គ្រាមអ៉ីរ៉ង់

ភ្នំពេញ៖ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបន្តរីករាលដាល ដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រកាសគ្រប់គ្រងដែនអាកាសអ៉ីរ៉ង់ទាំងស្រុង ខណៈនាវាចម្បាំងជាង២០គ្រឿងត្រូវបានកម្ទេច។

រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក Peter Hegseth អះអាងថា សហរដ្ឋអាមេរិក និងអ៉ីស្រាអែលគ្រប់គ្រងទាំងស្រុងដែនអាកាសអ៉ីរ៉ង់។ ចំណែកឧត្ដមសេនីយ Dan Caire នាយសេនាធិការកងទ័ពអាមេរិកថ្លែងថា អាមេរិកបានកម្ទេចនាវាអ៉ីរ៉ង់ជាង២០គ្រឿងបន្ថែមលើបណ្ដានាវាពិឃាតដែលស្ថិតនៅក្រៅតំបន់។

កងទ័ពអាមេរិក

អ៉ីស្រាអែលព្រមានតាមកម្ទេចរាល់អ្នកដែលឡើងបន្តវេនពីមេដឹកនាំកំពូលអ៉ីរ៉ង់លោកអាយ៉ាតុលាអាលីខាមេនី ដែលត្រូវសម្លាប់កាលពីថ្ងៃទី២៨កុម្ភៈ។ ពិធីបុណ្យសពជាតិជាកិត្តិយសដល់មរណភាពរបស់មេដឹកនាំកំពូលរូបនោះត្រូវបានពន្យារពេលទៅដល់កាលបរិច្ឆេទមួយដែលនៅមិនទាន់ដឹងនៅឡើយ។

នាថ្ងៃទី៤មីនា អ៉ីស្រាអែលអះអាងថា បានវាយប្រហារលើបណ្ដាទីតាំងបាញ់មីស៊ីល ប្រព័ន្ធការពារអាកាស ទីតាំងជាច្រើននៃទីបញ្ជាការដ្ឋាន ព្រមទាំងមជ្ឈមណ្ឌលយោធាក្រោមដីមួយនៅអ៉ីរ៉ង់។ កងទ័ពអ៉ីស្រាអែលក៏គូសបញ្ជាក់ដែរ ពីការបាញ់ធ្លាក់យន្តហោះប្រយុទ្ធអ៉ីរ៉ង់មួយគ្រឿងពីលើក្រុងតេហេរ៉ង់ដោយយន្តហោះប្រដេញធុន F-35 របស់ខ្លួន។

យន្តហោះប្រយុទ្ធ

ចំណែកអ៉ីរ៉ង់វិញបានសន្យាពីការប្រកាន់ភាពម៉ឺងម៉ាត់ ចំពោះបណ្ដាអ្នកដែលធ្វើសកម្មភាពប្រឆាំងខ្លួន និងមិនចរចាជាមួយសហរដ្ឋអាមេរិក និងដោយនិយាយបន្តសង្គ្រាម។

ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ IRNA រៀបរាប់នាថ្ងៃទី៤មីនា ពីមនុស្សស្លាប់ឡើងដល់១០៤៥នាក់ ក្នុងនោះមានជនស៊ីវិល និងយោធា។

សង្គ្រាមមជ្ឈិមបូព៌ា

ចំពោះសង្គ្រាមនៅអ៉ីរ៉ង់ ព្រឹទ្ធសភាអាមេរិកបានអនុម័តកាលពីថ្ងៃទី៤មីនា មិនកម្រិតអំណាចរបស់ប្រធានាធិបតីលោកដូណាល់ត្រាំក្នុងការធ្វើសង្គ្រាមប្រឆាំងអ៉ីរ៉ង់។ សេចក្ដីសម្រេចចិត្តមួយដែលបញ្ជាឲ្យដកកងទ័ពអាមេរិកដកខ្លួនចេញ ពីការប្រទូស្តរ៉ាយប្រឆាំងអ៉ីរ៉ង់ដាក់ដោយព្រឹទ្ធសមាជិកគណបក្សប្រជាធិបតេយ្យមួយរូប ត្រូវបានព្រឹទ្ធសភាអនុម័តដោយ៥៣សំឡេងប្រឆាំងនិង៤៧សំឡេងគាំទ្រ។

administrator

Related Articles