ព្រឹទ្ធសភាអាមេរិកផ្ដល់សេចក្ដីទុកចិត្តពេញលេញដល់លោកត្រាំ បើកផ្លូវសង្គ្រាមជាមួយអ៊ីរ៉ង់

ព្រឹទ្ធសភាអាមេរិកផ្ដល់សេចក្ដីទុកចិត្តពេញលេញដល់លោកត្រាំ បើកផ្លូវសង្គ្រាមជាមួយអ៊ីរ៉ង់

ព្រឹទ្ធសភាអាមេរិក

ភ្នំពេញ – ព្រឹទ្ធសភាអាមេរិក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ បានបោះឆ្នោតគាំទ្រយ៉ាងច្បាស់លាស់ដល់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបន្តប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់។

តាមការផ្សាយព័ត៌មានពិសេសរបស់ Reuters នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ ព្រឹទ្ធសភាបានបោះឆ្នោតទាត់ចោលសេចក្ដីសម្រេចស្ដីពី «អំណាចសង្គ្រាម» ដោយសំឡេង ៥៣ ទល់នឹង ៤៧។ សេចក្ដីសម្រេចនេះព្យាយាមបង្ខំឲ្យលោកត្រាំសុំការអនុញ្ញាតពីសភាមុននឹងប្រើកម្លាំងទ័ពធំៗ។

ការបោះឆ្នោតព្រឹទ្ធសភា

ការសម្រេចចិត្តនេះបង្ហាញពីឯកភាពផ្ទៃក្នុងរវាងរដ្ឋបាលលោកត្រាំ និងស្ថាប័ននីតិប្បញ្ញត្តិ ខណៈដែលជាបរាជ័យយ៉ាងធ្ងន់ធ្ងរសម្រាប់គណបក្សប្រជាធិបតេយ្យដែលខិតខំរារាំង។

លោក Jim Risch សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Idaho បានអះអាងថា៖ «នេះមិនមែនជាសង្គ្រាមដែលអូសបន្លាយជារៀងរហូតទេ។ សង្គ្រាមនេះនឹងបញ្ចប់យ៉ាងឆាប់រហ័ស»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្ដើមការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់ចាប់ពីថ្ងៃទី២៨ កុម្ភៈ ដោយផ្ដោតលើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល និងទីបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ ការវាយប្រហារនេះបានធ្វើឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ស្លាប់។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅតំបន់ឈូងសមុទ្រ ធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ និងតម្លៃទំនិញកើនឡើងយ៉ាងខ្លាំង។

រាយការណ៍ដោយ៖ សុខ សុវណ្ណ

administrator

Related Articles