រាជរដ្ឋាភិបាលពង្រឹងការទូតសម្រាប់ដោះស្រាយព្រំដែនជាមួយថៃ ខណៈជនភៀសសឹកជាង៩២%បានវិលត្រឡប់ទៅផ្ទះវិញ

រាជរដ្ឋាភិបាលពង្រឹងការទូតសម្រាប់ដោះស្រាយព្រំដែនជាមួយថៃ ខណៈជនភៀសសឹកជាង៩២%បានវិលត្រឡប់ទៅផ្ទះវិញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងសកម្មភាពការទូតយ៉ាងសកម្ម ដើម្បីរកដំណោះស្រាយសន្តិវិធីចំពោះបញ្ហាព្រំដែនជាមួយប្រទេសថៃ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា។

កិច្ចប្រជុំព្រំដែន

ក្នុងសន្និសារព័ត៌មាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យបានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងឯកសារពាក់ព័ន្ធទាំងអស់ដែលភាគីទាំងពីរបានឯកភាពគ្នា។

សកម្មភាពការទូត

អ្នកនាំពាក្យបានពន្យល់ថា ការខិតខំរបស់រាជរដ្ឋាភិបាលត្រូវបានធ្វើតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ព្រមទាំងគោរពស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។

ព្រំដែនកម្ពុជា-ថៃ

ជាមួយគ្នានោះ អ្នកនាំពាក្យបានបញ្ជាក់ថា រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៩២% បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជិត៥ម៉ឺននាក់ទៀត នៅបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព។

មណ្ឌលសុវត្ថិភាព

ឯកឧត្តមបានបញ្ជាក់ថា៖ “ពួកគេត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដោយផ្តល់ជូននូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញបាននាពេលខាងមុខ”។

ការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

វត្តមានជាបន្តបន្ទាប់នៃអង្គទូត និងតំណាងអង្គការអន្តរជាតិ ក៏ដូចជាសារព័ត៌មានអន្តរជាតិនៅតាមបណ្តោយព្រំដែន គឺជាសាក្សីផ្ទាល់ភ្នែក និងក៏ជាកម្លាំងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធីនាពេលខាងមុខ។

អង្គទូតនិងតំណាងអន្តរជាតិ

កម្ពុជាបានបញ្ជាក់ជាថ្មីថា មិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

គោលការណ៍ព្រំដែន

អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ

កែសម្រួលដោយ សារ៉ា ចន្ទ

administrator

Related Articles