ភ្នំពេញមានការងារជិត ៣ម៉ឺនកន្លែងរង់ចាំអតីតពលករពីថៃ និងអ្នកស្វែងរកការងារ

ភ្នំពេញមានការងារជិត ៣ម៉ឺនកន្លែងរង់ចាំអតីតពលករពីថៃ និងអ្នកស្វែងរកការងារ

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា រាជធានីភ្នំពេញមានឱកាសការងារប្រមាណជិត ៣ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

ការងារភ្នំពេញ

តាមការផ្សព្វផ្សាយពីក្រសួងការងារ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រាជធានីភ្នំពេញមានឱកាសការងារចំនួន ២៨,៣៦៤កន្លែង មកពី ៣៥៧សហគ្រាសផ្សេងគ្នា ដែលកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។

ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលជាវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចរាជធានី។

ឱកាសការងារ

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។

សេវាការងារ

ការផ្ដល់ឱកាសការងារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហាអតិរេកកម្លាំងពលកម្ម និងជំរុញឱ្យពលករខ្មែរត្រឡប់មកធ្វើការនៅក្នុងប្រទេសវិញ។

ពលករខ្មែរ

ក្រសួងការងារបានអំពាវនាវឱ្យបងប្អូនអតីតពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ទាក់ទងជាបន្ទាន់ដើម្បីទទួលបានព័ត៌មានលម្អិតអំពីឱកាសការងារទាំងនេះ។

administrator

Related Articles