ត្រាំចង់ជ្រៀតជ្រែកជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ ដូចវ៉េណេស៊ុយអេឡា

ត្រាំចង់ជ្រៀតជ្រែកជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ ដូចវ៉េណេស៊ុយអេឡា

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាថ្មីនៅថ្ងៃទី៥ មីនា ថាលោកមានបំណងចូលរួមក្នុងដំណើរការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ដោយចង់ឃើញអំណាចថ្មីដែលធ្វើមិត្តជាមួយសហរដ្ឋអាមេរិក។

ដូណាល់ ត្រាំ

តាមការចេញផ្សាយរបស់ Axios លោកត្រាំបានចោទប្រកាន់ថា អ៊ីរ៉ង់កំពុង«ខ្ជះខ្ជាយពេលវេលា»ក្នុងការស្វែងរកអ្នកជំនួសលោក Ali Khamenei ដែលត្រូវបានធ្វើឃាតកាលពីចុងសប្តាហ៍មុន។

«ខ្ញុំត្រូវតែចូលរួមក្នុងដំណើរការជ្រើសរើស ដូចដែលខ្ញុំបានធ្វើជាមួយប្រធានាធិបតីបណ្តោះអាសន្នលោកស្រី Delcy Rodriguez នៅវ៉េណេស៊ុយអេឡា» លោកត្រាំបាននិយាយ។

ស្ថានភាពអ៊ីរ៉ង់

លោកបានបដិសេធមិនទទួលយកកូនប្រុសលោក Khamenei ឈ្មោះ Mojtaba Khamenei ដែលត្រូវបានគេមើលឃើញថាជាបេក្ខជនដ៏ទំនងបំផុត ដោយអះអាងថាលោកមិនទាន់មានសមត្ថភាពគ្រប់គ្រាន់។

ទោះជាយ៉ាងណា ការចូលរួមរបស់លោកត្រាំនៅតែមិនច្បាស់លាស់ ដោយ AFP បានវិភាគថា សេចក្តីថ្លែងការណ៍នេះបង្ហាញពីឆន្ទៈសហការជាជាងការផ្តួលរំលំ។

ព្រឹត្តិការណ៍អន្តរជាតិ

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles