រថយន្តដឹកប្រេងបុករះឡានទ្រុងឃ្លុប២គ្រឿង និងកង់បី១គ្រឿង អ្នកបើកបរជាប់ក្នុងកាប៊ីន

រថយន្តដឹកប្រេងបុករះឡានទ្រុងឃ្លុប២គ្រឿង និងកង់បី១គ្រឿង អ្នកបើកបរជាប់ក្នុងកាប៊ីន

រាជធានីភ្នំពេញ៖ រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងបានបើកបរក្នុងល្បឿនលឿន និងបើកចូលទៅចំណែកផ្លូវម្ខាងទៀត បុករះរថយន្តទ្រុងឃ្លុប២គ្រឿង និងម៉ូតូកង់បី១គ្រឿង បណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ។

រថយន្តដឹកប្រេងបុករះឡានទ្រុងឃ្លុប

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវព្រៃស ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ទីតាំងកើតហេតុចរាចរណ៍

រថយន្តដឹកប្រេងម៉ាក CHENGLONG ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3F-1921 បានបុកចំរថយន្តទ្រុងឃ្លុបទី១ ម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3F-1074 រងការខូចខាតធ្លុះធ្លាយជញ្ជាំងទ្រុង។

រថយន្តទ្រុងឃ្លុបខូចខាត

រថយន្តទ្រុងឃ្លុបទី២ ម៉ាកហុីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3F-8775 បើកបរដោយបុរសម្នាក់ឈ្មោះជុំ ចាន់ធី អាយុ៤៦ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង និងត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោបញ្ជូនទៅសង្គ្រោះបន្ទាន់។

ការសង្គ្រោះអ្នករងគ្រោះ

ប្រជាពលរដ្ឋបាននិយាយថា រថយន្តដឹកប្រេងឥន្ធនៈបានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ចូលចំណែកផ្លូវម្ខាងទៀត ខណៈរថយន្តទ្រុងឃ្លុបទាំង២គ្រឿងបានបើកបរធ្វើដំណើរស្របគ្នាក្នុងទិសដៅពីលិចទៅកើត។

ទីតាំងផ្លូវកោង

នគរបាលបានប្រាប់ថា នៅចំណុចកើតហេតុនោះជិតផ្លូវកោង ហើយក៏មានអ្នកភូមិសង់រោងបុណ្យអស់១ចំហៀងផ្លូវ ជាហេតុធ្វើឲ្យផ្លូវចំណុចនោះតូចចង្អៀត ងាយប្រឈមនិងគ្រោះថ្នាក់ខ្លាំងណាស់។

ការសង្គ្រោះពីកងពលតូច

ក្រោយពេលទទួលបានដំណឹងអំពីគ្រោះថ្នាក់ចរាចរណ៍នោះ កម្លាំងនគរបាលប៉ុស្តិ៍ពងទឹក និងនគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកាន់ទីតាំងនោះ រួចសុំឲ្យកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះកាត់គាស់កាប៊ីនរថយន្តទាញយកអ្នកបើកបររថយន្តទ្រុងឃ្លុបចេញពីក្នុងកាប៊ីនរថយន្ត។

រថយន្តខូចខាតធ្ងន់ធ្ងរ

អ្នកបើកបររថយន្តដឹកប្រេងបានចុះរត់គេចខ្លួនបាត់ស្រមោល ហើយសំណាងដែរដែលមិនបុកចូលរោងបុណ្យខាងលើ។

ទីតាំងកើតហេតុ

ការសង្គ្រោះពីកម្លាំងនគរបាល

រថយន្តទ្រុងឃ្លុបខូចខាត

ទីតាំងកើតហេតុចរាចរណ៍

ការសង្គ្រោះអ្នករងគ្រោះ

រថយន្តខូចខាត

administrator

Related Articles