![]()
ពិភពលោកកំពុងជួបប្រឈមនឹងវិបត្តិយោធាដ៏ស្មុគស្មាញមួយ នៅពេលដែលសហរដ្ឋអាមេរិកត្រូវប្រយុទ្ធនៅពីរមុខរណីក្នុងពេលតែមួយ។ បន្ទាប់ពីបើកប្រតិបត្តិការ «Epic Fury» ប្រឆាំងនឹងអ៊ីរ៉ង់ សំណួរដ៏សំខាន់កំពុងលេចឡើង៖ តើអាមេរិកអាចធ្វើសង្គ្រាមអាកាសធំៗនៅមជ្ឈិមបូព៌ា និងការពារអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ីបានទេ?
អស់រយៈពេលជាយូរមក អ៊ុយក្រែនគឺជាអាទិភាពលេខមួយរបស់អាមេរិក។ ប៉ុន្តែនៅពេលនេះ សមរភូមិមជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង ដែលធ្វើឲ្យពិភពលោកបារម្ភពី «វិបត្តិសមរភូមិពីរ»។
![]()
១. ការប្រកួតប្រជែងខែលការពារ
បញ្ហាសំខាន់បំផុតមិនមែនជារឿងថវិកាទេ តែជាការខ្វះខាតគ្រាប់មីស៊ីលការពារ។ តាមរបាយការណ៍ពី Euromaidan Press ទាំងអ៊ុយក្រែន និងកងទ័ពអាមេរិកនៅអ៊ីរ៉ង់ សុទ្ធតែត្រូវការខែលដូចគ្នា គឺមីស៊ីល Patriot និង NASAMS។ ក្នុងសប្តាហ៍នេះ អ៊ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលជាង ២,៥០០គ្រាប់។
![]()
២. អ៊ុយក្រែនក្លាយជាអ្នកជំនាញ
ជារឿងគួរឲ្យភ្ញាក់ផ្អើល អាមេរិកកំពុងសុំជំនួយពីអ៊ុយក្រែនវិញ។ តាម The Guardian ដោយសាររុស្ស៊ីប្រើដ្រូនអ៊ីរ៉ង់វាយប្រហារអ៊ុយក្រែនរាល់ថ្ងៃ ធ្វើឲ្យអ៊ុយក្រែនក្លាយជា«អ្នកជំនាញកម្រិតពិភពលោក»ក្នុងការបញ្ច្រាស់ដ្រូន។
៣. រុស្ស៊ីឆ្លៀតឱកាស
តាមវិទ្យាស្ថាន ISW ខណៈដែលមេដឹកនាំអាមេរិក ៩០% ជាប់រវល់ជាមួយអ៊ីរ៉ង់ រុស្ស៊ីកំពុងមាន«ឱកាសដកដង្ហើម»។ កិច្ចចរចាសន្តិភាពត្រូវពន្យារពេល ដោយសារអាមេរិកគ្មានពេលគ្រប់គ្រាន់។
