ឃាត់ខ្លួនជនសង្ស័យចូលលួចផ្ទះក្នុងខេត្តកំពង់ស្ពឺ ដកហូតបានខ្សែក និងទ្រព្យសម្បត្តិផ្សេងៗ

ឃាត់ខ្លួនជនសង្ស័យចូលលួចផ្ទះក្នុងខេត្តកំពង់ស្ពឺ ដកហូតបានខ្សែក និងទ្រព្យសម្បត្តិផ្សេងៗ

រូបភាពការឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីយកទ្រព្យសម្បត្តិលុយកាក់ និងគ្រឿងអលង្ការ។ ការឃាត់ខ្លួននេះបានកើតឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។

ទីតាំងការឃាត់ខ្លួន

ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិប៉ាហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចាន់សែនបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ស្រុន ង៉ែត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិប៉ាលហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

វត្ថុតាងពីការលួច

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចនគរបាលជំនាញបានឆែកកាមេរ៉ាសុវត្តិភាព ដោយនៅក្នុងផ្ទះជនរងគ្រោះនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៩និង៣៤នាទី បានឃើញមនុស្សប្រុសម្នាក់មានភិនភាគពាក់អាវដៃខ្លីពណ៌ខ្នៅ ស្លៀកខោជើងវែងព័ណ៌ខ្មៅ ពាក់ស្បែកជើងពណ៌ក្រហម។

រូបភាពពីការស៊ើបអង្កេត

ក្រោយពីឆែកកាមេរ៉ារួចហើយ សមត្ថកិច្ចនគរបាលជំនាញបានកំណត់មុខសញ្ញាជនសង្ស័យខាងលើមានឈ្មោះ វុធ ខន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប៉ាហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបាន ខ្សែក០១ខ្សែ ខ្សែដៃ០២ខ្សែ លុយ១០០ដុល្លារ និងវត្ថុតាងធ្វើសកម្មភាព ពូថៅ០១ដើម។

ទ្រព្យសម្បត្តិដែលដកហូតបាន

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ការចាត់ការតាមផ្លូវច្បាប់

administrator

Related Articles