សម្តេច ម៉ែន សំអន លើកយកសន្តិភាពជាគ្រឹះសម្រាប់សុខុមាលភាពស្ត្រីនិងគ្រួសារ ក្នុងពិធីទិវានារីអន្តរជាតិ

សម្តេច ម៉ែន សំអន លើកយកសន្តិភាពជាគ្រឹះសម្រាប់សុខុមាលភាពស្ត្រីនិងគ្រួសារ ក្នុងពិធីទិវានារីអន្តរជាតិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសង្កត់ធ្ងន់ថា សន្តិភាព និងសន្តិសុខគឺជាមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាពស្ត្រី និងក្រុមគ្រួសារ។

ពិធីទិវានារីអន្តរជាតិ

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

សម្តេចម៉ែនសំអន

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងកំពុងបន្តអនុវត្តការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដែលជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។

ការចូលរួមស្ត្រី

ទិន្នន័យបង្ហាញថា ក្នុងអាណត្តិទី៧ ក្រសួងទេសចរណ៍មានមន្រ្តីសរុប ១,៣១៨ រូប ដែលស្ត្រីមាន ៤៥២ រូប (៣៤.២៩%)។ ចំណែកកម្លាំងពលកម្មស្ត្រីក្នុងវិស័យទេសចរណ៍មានជិត ៦០% នៃកម្លាំងពលកម្មសរុប។

សន្តិភាពសម្រាប់ស្ត្រី

សម្តេច ម៉ែន សំអន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងរៀបចំប្រារព្ធទិវានារីអន្តរជាតិជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍភាពសមិទ្ធផល។

ការអភិវឌ្ឍស្ត្រី

ទិវានារីអន្តរជាតិឆ្នាំ២០២៦ ត្រូវបានប្រារព្ធក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដោយបង្ហាញពីសារៈសំខាន់នៃសន្តិភាពសម្រាប់ស្ត្រី និងការចូលរួមសកម្មរបស់ស្ត្រីក្នុងការកសាង និងថែរក្សាសន្តិភាព។

សមភាពយេនឌ័រ

សម្រាប់កម្ពុជា សន្តិភាពផ្តល់បរិយាកាសអំណោយផលអោយស្ត្រីរស់នៅប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា និងការភ័យខ្លាច ព្រមទាំងធានាការពារសិទ្ធិស្ត្រី និងការចូលរួមពេញលេញក្នុងការសម្រេចចិត្ត។

សុខុមាលភាពគ្រួសារ

ការអនុវត្តទាំងនេះនឹងរួមចំណែកពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់សុខុមាលភាព និងវិបុលភាពគ្រួសារ និងសង្គម។

ទិវានារីអន្តរជាតិ

ដោយ៖ សំរិត

administrator

Related Articles