
នៅថ្ងៃទី២៨ កុម្ភៈ ២០២៦ សហរដ្ឋអាមេរិក ដែលជាមហាអំណាចលេខ១ បានចូលរួមជាមួយអ៊ីស្រាអែល បើកប្រតិបត្តិការយោធាធំលើអ៊ីរ៉ង់ ដែលឈានដល់ការសម្លាប់មេដឹកនាំកំពូល Ali Khamenei។
សកម្មភាពនេះបានបង្កឱ្យមានសង្គ្រាមពេញតំបន់មជ្ឈិមបូព៌ា ដោយមានការបាញ់មីស៊ីលគ្នាដូចទឹកភ្លៀង។ អ៊ីរ៉ង់ក៏បានប្រើអាវុធសេដ្ឋកិច្ចតាមរយៈការបិទច្រកសមុទ្រ Homuz ធ្វើឱ្យតម្លៃប្រេងឡើងខ្ពស់។

បន្ទាប់ពីមួយសប្តាហ៍ សង្គ្រាមនៅតែគ្មានសញ្ញាធូរស្រាល ដោយភាគីទាំងពីរប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់។ សំណួរដ៏សំខាន់គឺ តើនរណាអាចជួយបញ្ចប់សង្គ្រាមនេះបាន?
លោក Mark Cancian អ្នកវិភាគពី CSIS បានលើកឡើងថា ចិនគឺជាអ្នកដែលមានសមត្ថភាពបញ្ចប់សង្គ្រាមនេះ។ ទីក្រុងប៉េកាំងជាអ្នកទិញប្រេងធំបំផុតរបស់អ៊ីរ៉ង់ និងជាអ្នកផ្តល់បច្ចេកវិទ្យាសំខាន់។ ប្រសិនបើចិនដាក់សម្ពាធសេដ្ឋកិច្ច អ៊ីរ៉ង់អាចយល់ព្រមដកថយ។

ចិនធ្លាប់ទទួលជោគជ័យក្នុងការផ្សះផ្សាអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ២០២៣។ រុស្ស៊ីក៏ជាតួអង្គសំខាន់ដែរ ដោយសារទំនាក់ទំនងយោធាជិតស្និទ្ធជាមួយអ៊ីរ៉ង់។
ប្រទេសអារ៉ាប់ក៏អាចដើរតួជា”ស្ពានមិត្តភាព”រវាងអាមេរិកនិងអ៊ីរ៉ង់។ ទីបំផុត ប្រធានាធិបតីត្រាំខ្លួនឯងអាចជាអ្នកបញ្ចប់សង្គ្រាមនេះបានលឿនបំផុត ប្រសិនបើលោកយល់ថាគោលដៅយោធាសម្រេចបាន។
