ឱកាសការងារលើសពី ៣,០០០ កន្លែងនៅខេត្តជាប់សមុទ្រ រង់ចាំអតីតពលករត្រឡប់ពីថៃ

ឱកាសការងារលើសពី ៣,០០០ កន្លែងនៅខេត្តជាប់សមុទ្រ រង់ចាំអតីតពលករត្រឡប់ពីថៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីឱកាសការងារលើសពី ៣,២៨១ កន្លែងនៅតាមខេត្តជាប់សមុទ្រ សម្រាប់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងបងប្អូនដែលកំពុងស្វែងរកការងារធ្វើ។

ការងារនៅខេត្តជាប់សមុទ្រ

តាមការផ្សព្វផ្សាយរបស់ក្រសួងការងារ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ខេត្តទាំង៤ដែលមានឱកាសការងាររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប។ ឱកាសការងារទាំងនេះស្ថិតក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាកម្មជាច្រើនប្រភេទ។

រោងចក្រនៅខេត្តជាប់សមុទ្រ

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកព័ត៌មានលម្អិតតាមរយៈខិតបណ្ណការងាររបស់ក្រសួង ដែលបានផ្សព្វផ្សាយយ៉ាងច្បាស់លាស់។

ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ និងសហគ្រាស អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់លេខ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។

ការងារឧស្សាហកម្ម

ក្រសួងការងារបានអំពាវនាវឱ្យបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ទាក់ទងយកព័ត៌មានពីខិតបណ្ណការងារ ដើម្បីទទួលបានឱកាសការងារដ៏សំខាន់នេះ។

សេវាកម្មការងារ

ការផ្តល់ឱកាសការងារនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់បញ្ហាអតិរេកកម្លាំងពលកម្ម និងជួយសម្រួលដល់អតីតពលករដែលត្រឡប់មកស្រុកកំណើត។

ការងារវិស័យសេវាកម្ម

ជាមួយគ្នានេះ ក្រសួងការងារក៏បន្តអំពាវនាវឱ្យសហគ្រាស និងរោងចក្រផ្សេងៗ ចូលរួមចំណែកក្នុងការផ្តល់ឱកាសការងារទៀតផង ដើម្បីជួយដោះស្រាយបញ្ហាការងារនៅកម្ពុជា។

ការងារនៅកម្ពុជា

administrator

Related Articles