សមត្ថភាពថ្មីរបស់អាមេរិកបង្កើនការវាយប្រហារលើអ៊ីរ៉ង់ ខណៈមីស៊ីលបាលិស្ទិកធ្លាក់ចុះ ៩០%

សមត្ថភាពថ្មីរបស់អាមេរិកបង្កើនការវាយប្រហារលើអ៊ីរ៉ង់ ខណៈមីស៊ីលបាលិស្ទិកធ្លាក់ចុះ ៩០%

ភ្នំពេញ – កងកម្លាំងយោធាអាមេរិកបានបង្កើនការវាយប្រហារលើកងទ័ពជើងទឹកអ៊ីរ៉ង់ ខណៈការវាយប្រហារដោយមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់បានធ្លាក់ចុះយ៉ាងគំហុកដល់ ៩០% ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

កងទ័ពអាមេរិក

រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth និងឧត្តមនាវីឯក Brad Cooper បានប្រកាសនៅថ្ងៃសុក្រទី៦មីនាថា ការវាយប្រហារដោយមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់បានធ្លាក់ចុះ ៩០% និងការវាយប្រហារដោយដ្រូនធ្លាក់ចុះ ៨៣%។ ទោះបីជាសកម្មភាពរបស់អ៊ីរ៉ង់មានការថយចុះក៏ដោយ ក៏សហរដ្ឋអាមេរិកបានបង្កើនការវាយលុកលើកងទ័ពជើងទឹកអ៊ីរ៉ង់ ដោយបានពន្លិចនាវាចំនួន៣០គ្រឿង និងបានដុតបំផ្លាញនាវាដ្រូនមួយគ្រឿងទៀត។

លោក Cooper បានបញ្ជាក់ថា លទ្ធផលនេះសម្រេចបានដោយសារ «សមត្ថភាពថ្មី» ដែលអនុញ្ញាតឲ្យអាមេរិកកម្ចាត់ការគំរាមកំហែងដែលមានតម្លៃទាប ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើមីស៊ីលស្ទាក់ចាប់ដែលមានតម្លៃថ្លៃឡើយ។

យុទ្ធនាការយោធា

លោក Hegseth បានព្រមានថា ជម្លោះនេះនៅឆ្ងាយពីទីបញ្ចប់ណាស់ ដោយលោកបានផ្តល់សញ្ញាថា សង្គ្រាមត្រៀមនឹងកើនឡើងកាន់តែខ្លាំង ហើយបានបន្ទោសអ៊ីរ៉ង់ចំពោះការពង្រីកវិបត្តិក្នុងតំបន់តាមរយៈការកំណត់គោលដៅលើប្រទេសសម្ព័ន្ធមិត្ត។ លោក Hegseth ក៏បានរំលឹកជាថ្មីដល់ពលរដ្ឋអ៊ីរ៉ង់ឲ្យចៀសវាងការធ្វើបាតុកម្មអំឡុងពេលយុទ្ធនាការយោធារួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល។

យោងតាមការផ្សាយព័ត៌មាន CNN ការវាយប្រហាររបស់អាមេរិកបានទទួលជោគជ័យដោយសារបច្ចេកវិទ្យាថ្មីដែលអនុញ្ញាតឱ្យកម្ចាត់គ្រាប់មីស៊ីលតម្លៃទាបដោយមិនចាំបាច់ប្រើមីស៊ីលស្ទាក់ចាប់តម្លៃថ្លៃ។

administrator

Related Articles