ត្រាំឆ្លើយទៅអ៊ីរ៉ង់៖ «ហួសពេលចរចា ឥឡូវយើងចង់ប្រយុទ្ធខ្លាំងជាងអ្នកទៀត!»

ត្រាំឆ្លើយទៅអ៊ីរ៉ង់៖ «ហួសពេលចរចា ឥឡូវយើងចង់ប្រយុទ្ធខ្លាំងជាងអ្នកទៀត!»

ត្រាំជួបកីឡាករ Inter Miami

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបដិសេធសំណើចរចាពីអ៊ីរ៉ង់ ដោយប្រាប់ថា «ហួសពេលហើយ» និងថា «ឥឡូវយើងចង់ប្រយុទ្ធខ្លាំងជាងអ្នកទៀត»។

ក្នុងជំនួបជាមួយក្រុមកីឡាករបាល់ទាត់ក្លឹប Inter Miami នៅសេតវិមាន លោកត្រាំបានបង្ហាញទឹកមុខរឹងមាំ ដោយបញ្ជាក់ថា អ៊ីរ៉ង់បានទូរស័ព្ទមកសុំចរចា ប៉ុន្តែលោកបានឆ្លើយតបភ្លាមៗ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានបដិសេធថា ទីក្រុងតេហេរ៉ង់មិនចង់ឈប់បាញ់ឡើយ និងចោទប្រកាន់អាមេរិកថា បានប្រព្រឹត្ត«អំពើឃោរឃៅ» តាមរយៈការបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់។

យោងតាមបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) អាមេរិកបានបាញ់ពន្លិចនាវាអ៊ីរ៉ង់ជាង ៣០ គ្រឿង និងកម្ទេចគោលដៅជិត ២០០ កន្លែងក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយនេះ។

administrator

Related Articles