សម្តេចហ៊ុន ម៉ាណែត ដាក់យុទ្ធនាការទី១១ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តដាក់គោលដៅ ‘កម្ពុជាគ្មានគ្រឿងញៀន’

សម្តេចហ៊ុន ម៉ាណែត ដាក់យុទ្ធនាការទី១១ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តដាក់គោលដៅ ‘កម្ពុជាគ្មានគ្រឿងញៀន’

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី៦ មីនា ឆ្នាំ២០២៦។

សម្តេចហ៊ុន ម៉ាណែត អធិបតីសន្និបាតប្រយុទ្ធប្រឆាំងគ្រឿងញៀន

សន្និបាតដែលធ្វើឡើងរយៈពេលពីរថ្ងៃ (៥-៦ មីនា) បានបង្ហាញពីលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥។ តាមរបាយការណ៍ ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១០,៧៤៣ករណី កើន១,០៦% បើប្រៀបធៀបនឹងឆ្នាំ២០២៤។ ជនសង្ស័យត្រូវបានឃាត់ខ្លួនចំនួន២៧,៨៨៤នាក់ កើន៣%។

លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ រយៈពេល១ឆ្នាំ (១ មករា ដល់ ៣១ ធ្នូ ២០២៦)។ យុទ្ធនាការនេះគឺជាផែនទីបង្ហាញផ្លូវសម្រាប់សម្រេចនូវក្តីសង្ឃឹម «កម្ពុជាគ្មានគ្រឿងញៀននាអនាគត»។

ក្នុងឆ្នាំ២០២៥ សមត្ថកិច្ចបានចាប់យកគ្រឿងញៀនចំនួន៥តោន ៨៩៧គីឡូក្រាម បំផ្លាញដំណាំកញ្ញាបាន១២,២១២ដើម និងរឹបអូសសារធាតុគីមីផ្សំចំនួន៤២តោន ៨១៤គីឡូក្រាម។ វិធានការរដ្ឋបាលត្រូវបានអនុវត្តសរុបចំនួន១៤,៩៤៦លើក។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារគ្រប់គ្រងសារធាតុគីមីផ្សំ ដើម្បីរួមចំណែកដល់សន្តិសុខ សុវត្ថិភាព និងសុខុមាលភាពសង្គម។

administrator

Related Articles