នគរបាលស្វាយជ្រំកោះហៅក្មេងទំនើង៥នាក់ ដែលថតរូបកាន់អាវុធបង្ហោះហ្វេសប៊ុក

នគរបាលស្វាយជ្រំកោះហៅក្មេងទំនើង៥នាក់ ដែលថតរូបកាន់អាវុធបង្ហោះហ្វេសប៊ុក

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកស្វាយជ្រំ បានធ្វើលិខិតកោះហៅក្រុមក្មេងទំនើងចំនួន៥នាក់ ដែលបានថតរូបភាពកាន់ដែកបំពង់ទីប(ដងឆ័ត្រ) ដុំថ្ម ខ្សែក្រវ៉ាន់ និងជំពាមកៅស៊ូ បង្ហោះតាមហ្វេសប៊ុកឈ្មោះ Ah Fhh lh (Pk) ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម។

ក្មេងទំនើងនៅចំពោះមុខសមត្ថកិច្ច

នគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ក្មេងទំនើងទាំងនោះមាន៖

  1. ឈ្មោះ នី រ៉ានុត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០C
  2. ឈ្មោះ ណាង ណុប ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០C
  3. ឈ្មោះ ប៉ែន ដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់
  4. ឈ្មោះ នឹម ពៅ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០C
  5. ឈ្មោះ ធុន វិរៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១០C

វត្ថុតាងដែលក្មេងទំនើងបានកាន់

ក្មេងទំនើងទាំង៤នាក់ដំបូងមានទីលំនៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ ចំណែកឯឈ្មោះធុន វិរៈ មានទីលំនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពដដែលបញ្ជាក់ថា ការអនុវត្តនេះតាមការណែនាំ និងបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ពេជ្រវីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងមានការយកចិត្តទុកដាក់យ៉ាងម៉ឹងម៉ាត់របស់លោកវីរៈសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ។

កម្លាំងនគរបាលកំពុងធ្វើការ

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៩:៣៥នាទីព្រឹក នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៥នាក់បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១:៤០នាទីយប់ ពួកគាត់ទាំង៥នាក់បានបបួលគ្នាដើរលេងនៅភូមិគួយ ឃុំដូនស ស្រុកស្វាយជ្រំ។

ការសារភាពរបស់ក្មេងទំនើង

ពេលនាំគ្នាដើរលេងនោះ ឈ្មោះប៉ែន ដា ជាអ្នកកាន់ដែកបំពង់ទីប(ដងឆ័ត្រ) ឈ្មោះធុន វិរៈ ជាអ្នកកាន់ជំពាមកៅស៊ូចំនួន០១ ឈ្មោះនឹម ពៅ កាន់ថ្ម ឈ្មោះណាង ណុប កាន់ជំពាមកៅស៊ូ និងកាន់ខ្សែក្រវ៉ាត់ បានថតរូបភាពកាន់វត្ថុតាងធ្វើជាក្រុមក្មេងទំនើង។ រូបភាពថតរួចហើយ ឈ្មោះនី រ៉ានុត ជាអ្នកបង្ហោះហ្វេសប៊ុកផេកឈ្មោះ Ah Fhh lh ក្រុម Pk ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គមពិតមែន។

ការអប់រំក្មេងទំនើង

បន្ទាប់ពីបានស្ដាប់ចម្លើយសារភាពរបស់ក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោស្នងការ និងបានសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។

ការសន្សាអប់រំ

លោកព្រះរាជអាជ្ញាបានឱ្យសមត្ថកិច្ចធ្វើកិច្ចសន្សាអប់រំដល់ក្រុមក្មេងទំនើង និងឱ្យអាណាព្យាបាលធ្វើលិខិតធានាយកទៅផ្ទះវិញ ដើម្បីអប់រំបន្តកុំឱ្យធ្វើអ្វីខុស និងផ្លូវច្បាប់ទៀត។

ការត្រួតពិនិត្យវត្ថុតាង

កម្លាំងនគរបាលកំពុងធ្វើការងារ

ការប្រជុំសមត្ថកិច្ច

កម្លាំងនគរបាលបានបន្តធ្វើការដើរល្បាតជាប្រចាំក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាការពារសន្តិសុខ លំដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់បង្ក្រាបក្មេងលំនើងអុកឡុកបង្កអសន្តិសុខ។

administrator

Related Articles