សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្ក្រាបបទល្មើសអនឡាជាកិច្ចការប្រចាំ មិនមែនរឿងថ្មីទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្ក្រាបបទល្មើសអនឡាជាកិច្ចការប្រចាំ មិនមែនរឿងថ្មីទេ

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៥ និងការកំណត់ទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការថ្លែងសំខាន់អំពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាត

សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មិនមែនជារឿងថ្មីរបស់រាជរដ្ឋាភិបាលទេ។ “នេះគឺជាបញ្ហាដែលយើងត្រូវសម្អាតផ្ទះយើងផ្ទាល់ ហើយរាជរដ្ឋាភិបាលបានខិតខំធ្វើការងារនេះតាំងពីអាណត្តិមុនមកម្ល៉េះ” សម្តេចធិបតីបានថ្លែង។

សម្តេចធិបតីបានគូសបញ្ជាក់ថា ការបង្កើតគណៈកម្មការពិសេសសម្រាប់ដឹកនាំការប្រយុទ្ធប្រឆាំងនឹងបទល្មើសអនឡាញ បង្ហាញពីសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលស្គាល់ថា បញ្ហានេះតម្រូវឱ្យមានការរួមកម្លាំងគ្នាពីគ្រប់ភាគី។

“ការងារនេះគឺជាកិច្ចការងារធ្វើជាប្រចាំ និងជារៀងរហូត មិនមែនធ្វើតែមួយថ្ងៃឬពីរថ្ងៃនោះទេ។ យើងត្រូវធ្វើយ៉ាងណាដើម្បីការពារមុខមាត់កម្ពុជា មិនឱ្យបញ្ហានេះប៉ះពាល់ដល់កិត្តិយសរបស់យើង” សម្តេចធិបតីបានបន្ថែម។

សម្តេចធិបតីបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាបន្តការងារបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីរួមគ្នាសម្អាតផ្ទះរបស់ខ្លួន។ ការអនុវត្តកន្លងមកបានទទួលលទ្ធផលល្អប្រសើរ និងមានការសហការល្អពីគ្រប់ផ្នែក រួមទាំងការចូលរួមពីប្រជាពលរដ្ឋ។

administrator

Related Articles