អាមេរិក-វ៉េណេស៊ុយអេឡា បង្កើតទំនាក់ទំនងការទូតឡើងវិញ ឆ្ពោះទៅការបោះឆ្នោតប្រជាធិបតេយ្យ

អាមេរិក-វ៉េណេស៊ុយអេឡា បង្កើតទំនាក់ទំនងការទូតឡើងវិញ ឆ្ពោះទៅការបោះឆ្នោតប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី៥ ខែមីនា ថា ទីក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលបណ្ដោះអាសន្នវ៉េណេស៊ុយអេឡា បានព្រមព្រៀងគ្នាបង្កើតទំនាក់ទំនងការទូត និងកុងស៊ុលឡើងវិញរវាងប្រទេសទាំងពីរ។

ការព្រមព្រៀងអាមេរិក-វ៉េណេស៊ុយអេឡា

ការសម្រេចចិត្តនេះមានគោលបំណងលើកកម្ពស់ដំណើរការផ្លាស់ប្តូរដោយសន្តិវិធី ឆ្ពោះទៅរកការរៀបចំការបោះឆ្នោត ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសអាមេរិកខាងត្បូង។

យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអាមេរិក state.gov បានបញ្ចាក់ថា ជំហាននេះនឹងបង្កើតលក្ខខណ្ឌសម្រាប់ភាគីទាំងពីរក្នុងការសម្របសម្រួលដើម្បីលើកកម្ពស់ស្ថិរភាព គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់ការផ្សះផ្សានយោបាយ។

ទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់ថា ដំណើរការសហប្រតិបត្តិការផ្តោតលើការគាំទ្រប្រជាជននៅទីក្រុង Caracas ឲ្យឈានទៅរកដំណាក់កាលអន្តរកាល តាមរយៈផែនទីបង្ហាញផ្លូវមួយជំហានម្តងៗ ដើម្បីសម្រួលដល់ការបង្កើតរដ្ឋាភិបាលដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

កិច្ចសន្ទនាអន្តរជាតិ

រដ្ឋាភិបាលវ៉េណេស៊ុយអេឡាបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការចូលដំណាក់កាលថ្មីនៃការសន្ទនាប្រកបដោយស្ថាបនា ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សមភាពអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការ។

សេចក្តីថ្លែងការណ៍នេះក៏បាននិយាយថា វ៉េណេស៊ុយអេឡាជឿជាក់ថាដំណើរការនេះនឹងរួមចំណែកដល់ការពង្រឹងការយល់ដឹងគ្នា និងបើកឱកាសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវិជ្ជមាន។

administrator

Related Articles