តម្លៃប្រេងឆៅហក់ឡើងខ្លាំង ដោយសារជម្លោះមជ្ឈិមបូព៌ា ប៉ុន្តែថយចុះបន្តិចនៅថ្ងៃសុក្រ

តម្លៃប្រេងឆៅហក់ឡើងខ្លាំង ដោយសារជម្លោះមជ្ឈិមបូព៌ា ប៉ុន្តែថយចុះបន្តិចនៅថ្ងៃសុក្រ

តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងខ្លាំងក្នុងពេលបិទការជួញដូរថ្ងៃព្រហស្បតិ៍ ដោយសារការតានតឹងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា ប៉ុន្តែបានថយចុះមកវិញបន្តិចក្នុងពេលជួញដូរព្រឹកថ្ងៃសុក្រ (៦ មីនា) នេះ។

តម្លៃប្រេងឆៅ

តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានហក់ឡើង ៦,៣៥ ដុល្លារ ឬ ៨,៥១% ដល់ ៨១,០១ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៤។ ចំណែកតម្លៃប្រេង Brent បានកើនឡើង ៤,០១ ដុល្លារ ឬ ៤,៩៣% ដល់ ៨៥,៤១ ដុល្លារ/បារ៉ែល។

ការកើនឡើងនេះបណ្ដាលមកពីជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កការរាំងស្ទះដល់ច្រកសមុទ្រហ័រមូហ្ស ដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការសកល។

ជម្លោះមជ្ឈិមបូព៌ា

ប្រធានាធិបតីដូណាល់ ត្រាំបានបដិសេធថា លោកមិនព្រួយបារម្ភអំពីកំណើនតម្លៃប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកដែលបណ្តាលមកពីជម្លោះជាមួយអ៊ីរ៉ង់នោះទេ ដោយលោកបានបញ្ជាក់ថា ប្រតិបត្តិការយោធាគឺជាអាទិភាពរបស់លោក។

អ្នកជំនាញបានព្យាករថា តម្លៃប្រេងអាចហក់ឡើងលើស ១០០ ដុល្លារ/បារ៉ែល ខណៈធនាគារ JPMorgan បានព្យាករថា អាចកើនដល់ ១២០ ដុល្លារ/បារ៉ែល ប្រសិនបើច្រកហ័រមូហ្សត្រូវបានបិទទាំងស្រុងរយៈពេលយូរ។

ការព្យាករណ៍តម្លៃប្រេង

ទោះបីជាយ៉ាងណា តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃសុក្រ ដោយតម្លៃ Brent ធ្លាក់ ១,៣២ ដុល្លារ មកត្រឹម ៨៤,០៩ ដុល្លារ/បារ៉ែល និង WTI ធ្លាក់ ១,៦៩ ដុល្លារ មកត្រឹម ៧៩,៣២ ដុល្លារ/បារ៉ែល។ ទោះធ្លាក់ចុះក្ដី តម្លៃទាំងពីរនៅតែខ្ពស់ខ្លាំងធៀបនឹងសប្ដាហ៍មុន។

administrator

Related Articles