សោកនាដកម្ម! UNICEF បង្ហាញកុមារជិត ២០០នាក់ស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ង់ ភាគច្រើនជាក្មេងអាយុ ៧-១២ឆ្នាំ

សោកនាដកម្ម! UNICEF បង្ហាញកុមារជិត ២០០នាក់ស្លាប់ក្នុងសង្គ្រាមអ៊ីរ៉ង់ ភាគច្រើនជាក្មេងអាយុ ៧-១២ឆ្នាំ

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៧ នៅថ្ងៃសុក្រទី៦ខែមីនា ដោយមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនមនុស្សស្លាប់។ អង្គការ UNICEF បានចេញរបាយការណ៍ដ៏រន្ធត់បង្ហាញថា មានកុមារជិត ២០០នាក់បានបាត់បង់ជីវិតចាប់តាំងពីផ្ទុះសង្គ្រាមថ្ងៃ២៨កុម្ភៈ។

សង្គ្រាមអ៊ីរ៉ង់

យោងតាមទិន្នន័យរបស់ UNICEF ដែលផ្សាយដោយ Al Jazeera មានកុមារចំនួន ១៩២នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមនេះ ខណៈរាប់រយនាក់ទៀតរងរបួស។ ក្នុងចំណោមកុមារទាំងនោះ មាន ១៨១នាក់ស្លាប់នៅអ៊ីរ៉ង់ ជាពិសេសក្នុងការវាយប្រហារលើសាលាបឋមសិក្សាកុមារី Shajareh Tayyebeh ក្នុងក្រុង Minab។

សាលារៀនបែកបាក់

ភាគច្រើននៃកុមារដែលស្លាប់មានអាយុចន្លោះពី ៧ ដល់ ១២ ឆ្នាំ ហើយសាលារៀនយ៉ាងតិច ២០ និងមន្ទីរពេទ្យ ១០ បានរងការខូចខាត។ UNICEF បានថ្លែងថា៖ «កុមារមិនមែនជាអ្នកបង្កសង្គ្រាមទេ ប៉ុន្តែពួកគេជាអ្នករងទុក្ខដ៏ធ្ងន់ធ្ងរ។»

រដ្ឋាភិបាលអាមេរិកបានបើកការស៊ើបអង្កេតជាផ្លូវការចំពោះការវាយប្រហារលើសាលារៀននេះ ខណៈអភិបាលក្រុង Minab បញ្ជាក់ថា គ្រាប់បែកបានធ្លាក់ចំកណ្តាលអាគារសាលារៀន។ រដ្ឋាភិបាលអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយឧក្រិដ្ឋកម្មសង្គ្រាមនេះ។

administrator

Related Articles