ជនជាតិចិនបែកថ្នាំកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូ សៀមរាប ត្រូវឃាត់ខ្លួន

ជនជាតិចិនបែកថ្នាំកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូ សៀមរាប ត្រូវឃាត់ខ្លួន

កម្លាំងសមត្ថកិច្ចសៀមរាប

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិចិនម្នាក់ដែលបែកថ្នាំ និងកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូនៅក្រុងសៀមរាប។

ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់១២៩៦ សុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិចិនម្នាក់ដែលមានអាកប្បកិរិយាបែកថ្នាំ កាន់កាំបិត និងបំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូស្ថិតនៅជាន់ទី៣ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក។

កន្លែងកើតហេតុ

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ DILLON MICHEL ដែលជាជនជាតិចិន។ ជនសង្ស័យត្រូវបាននាំយកទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ។

ប្រភពព័ត៌មានបញ្ជាក់ថា កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ហើយអាចសន្និដ្ឋានបានថា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបធ្វើឱ្យបាត់បង់ស្មារតី និងបញ្ចេញអាកប្បកិរិយាគម្រាមកំហែង បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញសួរនាំ ដើម្បីរៀបចំចាត់ការបន្តតាមនីតិវិធីច្បាប់។

administrator

Related Articles