ភ្នំពេញ៖ គ្រោះថ្នាក់ចតាចរណ៍មួយបានកើតឡើងយប់ថ្ងៃទី៦មីនា នៅតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក នៅពេលរថយន្តម៉ាក BYD ពាក់ស្លាកលេខភ្នំពេញ 2CG-3575 បើកបុកពីក្រោយរថយន្តម៉ាកសឺដេស ពាក់ស្លាកលេខភ្នំពេញ 2BE-7865 ដែលកំពុងឈប់រងចាំភ្លើងស្តុប។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ យប់ នៅត្រង់ចំណុចស្តុបអតីតរង្វង់មូលទួលគោក។ រថយន្តទាំងពីរបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ត BYD ពណ៌សបានបើកបរមកដល់ចំណុចកើតហេតុ ហើយបុកពីក្រោយរថយន្តសឺដេសដែលកំពុងឈប់រងចាំ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងជួយសម្របសម្រួលឲ្យភាគីទាំងពីរធ្វើការព្រមព្រៀងគ្នា។

ក្រោយកើតហេតុ ភាគីរថយន្ត BYD ដែលបង្កហេតុការណ៍បានព្រមចេញថ្លៃជួសជុលឲ្យខាងរថយន្តសឺដេសដែលរងគ្រោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។

គ្រោះថ្នាក់នេះបានកើតឡើងនៅតំបន់ដែលមានចរាចរណ៍រវីរវល់ និងជាកន្លែងដែលធ្លាប់មានគ្រោះថ្នាក់ចតាចរណ៍ច្រើនមុនៗ។

សមត្ថកិច្ចបានផ្តល់ដំបូន្មានដល់អ្នកបើកបរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងរក្សាចម្ងាយសុវត្ថិភាពពេលបើកបរជាពិសេសនៅពេលយប់ និងនៅតំបន់មានស្តុបភ្លើង។

ដោយ÷ចន្ទ លីហ្សា
