អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei គឺជាបុគ្គលម្នាក់ដែលមានការការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត និងអាថ៌កំបាំងបំផុតនៅលើពិភពលោក។

សន្តិសុខផ្ទាល់ខ្លួនរបស់លោក គឺគ្រប់គ្រងដោយអង្គភាព Ansar-ol-Mahdi ដែលជាក្រុមដ៏មានឥទ្ធិពលបំផុតនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ហើយសមាជិកនីមួយៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិយ៉ាងហ្មត់ចត់បំផុត។

តាមពិតទៅ អ៊ីស្រាអែល តាមដានលោក Khamenei រយៈពេលជាង២ឆ្នាំមកហើយ ដោយភ្នាក់ងារចារកម្ម Mossad បានដាក់គិញបង្កប់ខ្លួនម្នាក់នៅក្បែរតំបន់ស្នាក់នៅរបស់លោក។ Mossad បាន Hack ចូលក្នុងប្រព័ន្ធកាមេរ៉ាចរាចរណ៍របស់ទីក្រុងតេហេរ៉ង់ និងប្រើប្រាស់ប្រព័ន្ធ AI ដើម្បីវិភាគទិន្នន័យ។

នៅថ្ងៃកើតហេតុ អាមេរិកនិងអ៊ីស្រាអែលបានកាត់ផ្តាច់សេវាទូរស័ព្ទជុំវិញផ្លូវ ក្រោយមកយន្តហោះចម្បាំងក៏ទម្លាក់គ្រាប់បែកកម្ទេចអគារការិយាល័យ។ ក្រោយវាយប្រហារ Mossad បានលួចថតរូបសាកសពលោក Khamenei ដើម្បីបញ្ជាក់ពីជោគជ័យនៃប្រតិបត្តិការ។
