អន្តរជាតិ – រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth និងមេបញ្ជាការកងកម្លាំងអាមេរិកនៅតំបន់មជ្ឈិមបូព៌ា លោក Brad Cooper បានប្រកាសថា សហរដ្ឋអាមេរិកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានកំណត់។

ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលបញ្ជាការដ្ឋានកណ្តាលនៅរដ្ឋ Florida លោក Hegseth បានថ្លែងយ៉ាងច្បាស់ថា៖ «អ៊ីរ៉ង់កំពុងសង្ឃឹមថាយើងមិនអាចទ្រទ្រង់ការវាយប្រហារបានទេ ដែលនេះជាការគណនាខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។ គ្រាប់របស់យើងពេញឃ្លាំង ហើយឆន្ទៈយើងរឹងមាំ»។
លោក Cooper បានបង្ហាញពីសមត្ថភាពយោធាអាមេរិកដោយបញ្ជាក់ថា កងកម្លាំងអាមេរិកបានបំផ្លាញកប៉ាល់អ៊ីរ៉ង់យ៉ាងហោចណាស់ ៣០ គ្រឿង រួមមាននាវាផ្ទុកយន្តហោះ drone គ្មានមនុស្សបើកដ៏ធំមួយ ដែលមានទំហំស្មើនឹងនាវាផ្ទុកយន្តហោះនៅសម័យសង្រ្គាមលោកលើកទីពីរ។

យន្តហោះទម្លាក់គ្រាប់បែក B-2 បានធ្វើការទម្លាក់គ្រាប់បែកជាច្រើនរោយលើទីតាំងយោធាជ្រៅៗក្នុងទឹកដីអ៊ីរ៉ង់ ដោយផ្តោតលើជើងទម្របាញ់មីស៊ីលប្លោង និងរោងចក្រផលិតមីស៊ីល។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ លោកបានរួមចំណែកទៀតថា ការវាយប្រហារដោយមីស៊ីលប្លោងរបស់អ៊ីរ៉ង់បានថយចុះ ៩០% ចំណែកការវាយប្រហារដោយ drone ថយចុះ ៨៣% តាំងពីថ្ងៃដំបូងនៃសង្រ្គាម។
ការថយចុះនេះបាននាំមកនូវភាពធូរស្រាលសម្រាប់ប្រទេសនៅតំបន់ឈូងសមុទ្រ ដែលរងផលប៉ះពាល់ពីការសងសឹករបស់អ៊ីរ៉ង់ប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន CNN។
