កម្មកររោងចក្រស៊ីហាវ ២៩នាក់ សះស្បើយពេញវិញ ត្រឡប់ទៅផ្ទះដោយសុខសាន្ត

កម្មកររោងចក្រស៊ីហាវ ២៩នាក់ សះស្បើយពេញវិញ ត្រឡប់ទៅផ្ទះដោយសុខសាន្ត

ភ្នំពេញ៖ កម្មករនិយោជិតចំនួន ២៩នាក់ នៃរោងចក្រស៊ីហាវ ហ៊ែនប៊ែក ឯ.ក ដែលមានទីតាំងនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បានសះស្បើយពីជំងឺ និងត្រឡប់ទៅផ្ទះវិញហើយ។

កម្មកររោងចក្រ

ព័ត៌មាននេះត្រូវបានលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់នៅព្រឹកថ្ងៃទី៥ ខែមីនា ដោយថា កម្មករទាំងនេះបានជាសះស្បើយពីមន្ទីរពេទ្យបង្អែកប៊ុនរ៉ានី ហ៊ុនសែន រការកោង។

លោកបន្តថា ក្រសួងការងារ ដែលជាអាណាព្យាបាលរបស់កម្មករ តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខភាព និងសុវត្ថិភាពរបស់បងប្អូនកម្មករ។ ក្រសួងសូមអំពាវនាវឱ្យកម្មករទាំងអស់បន្តជឿជាក់ និងផ្តល់ដំណឹងមកក្រសួងក្នុងករណីរោងចក្រមានបរិយាកាសកើនកំដៅ តាមរយៈលេខទូរស័ព្ទ ១២៨៦ ឬ ១២៩៧ ឬតាមបណ្តឹងអនាមឹក។

ក្រសួងការងារថែទាំកម្មករ

ចំណែកកម្មករម្នាក់ទៀត នៅតែកំពុងសម្រាកបន្តនៅមន្ទីរពេទ្យ ដោយមានស្ថានភាពសុខភាពល្អប្រសើរ។ ក្រសួងការងារបានធ្វើការតាមដាន និងផ្តល់ការគាំទ្រដល់កម្មករទាំងអស់ដើម្បីធានាបាននូវការព្យាបាលដ៏ល្អបំផុត។

administrator

Related Articles