តម្លៃប្រេងហក់ឡើងខ្ពស់ជាង 3% ដោយសារជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

តម្លៃប្រេងហក់ឡើងខ្ពស់ជាង 3% ដោយសារជម្លោះមជ្ឈិមបូព៌ាកាន់តែតានតឹង

តម្លៃប្រេងអន្តរជាតិបន្តកើនឡើងកាន់តែខ្ពស់នៅទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ (៥ មីនា) នេះ ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងលំហូរប្រេងឆៅពីតំបន់។

តម្លៃប្រេងកើនឡើង

តម្លៃប្រេងឆៅម៉ាក Brent បានកើនឡើង ២,២២ ដុល្លារ ឬ ២,៧៣% ដល់ ៨៣,៦២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិកម៉ាក WTI កើនឡើង ២,៣៧ ដុល្លារ ឬ ៣,១៧% ដល់ ៧៧,០៣ ដុល្លារ/បារ៉ែល។

ជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរីករាលដាល ដោយអាមេរិកបានវាយប្រហារលើនាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង ខណៈព្រឹទ្ធសភាអាមេរិកគាំទ្រសង្រ្គាមប្រឆាំងអ៊ីរ៉ង់។

ជម្លោះមជ្ឈិមបូព៌ា

កត្តាជំរុញផ្សេងទៀតរួមមាន៖ អ៊ីរ៉ាក់កាត់បន្ថយផលិតកម្ម ១,៥ លានបារ៉ែល/ថ្ងៃ កាតាមិនអាចបំពេញកុងត្រានាំចេញ និងចរាចរណ៍នៅច្រកហ័រមូហ្សធ្លាក់ចុះស្ទើរតែទាំងស្រុង។

ច្រកហ័រមូហ្សដែលដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកល បានជិតផ្អាកសកម្មភាពអស់រយៈពេល ៥ ថ្ងៃមកហើយ បណ្តាលឱ្យកង្វះខាតផ្គត់ផ្គង់ប្រេងពិភពលោក។

administrator

Related Articles