កម្លាំងសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជិត ៤០០នាក់ ក្នុងខែកុម្ភៈ

កម្លាំងសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជិត ៤០០នាក់ ក្នុងខែកុម្ភៈ

កម្លាំងសមត្ថកិច្ច

ក្នុងរយៈពេល១ខែពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើងចំនួន១០៤ករណី និងឃាត់ខ្លួនជនបង្ក៣៧៦នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។

ប្រតិបត្តិការបង្ក្រាប

ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងរយៈពេល១ខែកន្លងមកនេះ មាននៅក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។

លោក ស សុខា

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្ត អនុវត្តវិធានការក្ដៅ បង្ក្រាប និងស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងបញ្ជូនទៅតុលាការ។

សមត្ថកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ពីភាពចាំបាច់ នៃការអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរឹងបំផុត។

administrator

Related Articles