សង្គ្រាមអាមេរិក-អ៊ីរ៉ង់ទើបតែចាប់ផ្ដើម! រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកព្រមាន អ៊ីរ៉ង់គណនាខុស

សង្គ្រាមអាមេរិក-អ៊ីរ៉ង់ទើបតែចាប់ផ្ដើម! រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិកព្រមាន អ៊ីរ៉ង់គណនាខុស

សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក Pete Hegseth បានប្រកាសថា សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ទើបតែចាប់ផ្ដើមពិតប្រាកដ បើទោះបីជាការប្រយុទ្ធបានឈានដល់ថ្ងៃទី៦ ក៏ដោយ។

សង្គ្រាមអាមេរិក-អ៊ីរ៉ង់

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោក Hegseth បានថ្លែងចេញពីទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក (CENTCOM) ថា៖ “យើងទើបតែចាប់ផ្ដើមការប្រយុទ្ធ និងប្រយុទ្ធយ៉ាងម៉ឺងម៉ាត់។ អ៊ីរ៉ង់សង្ឃឹមថា យើងមិនអាចទ្រទ្រង់រឿងនេះបានទេ ដែលនេះជាការគណនាខុសដ៏អាក្រក់មួយ។”

លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងគ្រប់គ្រងពេលវេលានៃសកម្មភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយនឹងធ្វើដូច្នេះរហូតទាល់តែវាត្រូវបានធានាថា សហរដ្ឋអាមេរិកសម្រេចបានគោលបំណងរបស់ខ្លួន។ “យើងកំណត់ល្បឿន យើងកំណត់ពេលវេលាដែលកំពុងដឹកនាំដោយមេបញ្ជាការដីគោក។”

ទាក់ទងនឹងការលើកឡើងអំពីស្ដុកអាវុធ លោក Hegseth បានបញ្ជាក់ថា៖ “គ្រាប់រំសេវរបស់យើងពេញស្ដុកហើយ ហើយឆន្ទៈរបស់យើងគឺនៅតែរឹងមាំ។” លោកក៏បានបន្ថែមទៀងថា សង្គ្រាមអាចអូសបន្លាយដល់៨សប្ដាហ៍ ដែលជាពេលវេលាយូរបំផុតដែលផ្ដល់ដោយរដ្ឋបាលលោកត្រាំ រហូតមកដល់ពេលនេះ។

សកម្មភាពយោធា

នៅថ្ងៃជាមួយគ្នានោះដែរ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានចាប់ផ្ដើមបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធដែលជាកម្មសិទ្ធិរបស់ក្រុមហេសបូឡា ភាគខាងត្បូងទីក្រុងបេរូត ខណៈដែលខ្លួនបានបង្កើនការវាយប្រហារលើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងប្រទេសលីបង់។

ប្រភព៖ France24, BBC និង The Times of Israel

administrator

Related Articles