ខេត្តកំពង់ស្ពឺ – ក្រោមការដឹកនាំពីលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកសំរោងទងបានចាត់វិធានការបង្ក្រាបក្រុមក្មេងទំនើងក្នុងតំបន់។

នារសៀលថ្ងៃទី៦ មីនា ២០២៦ នគរបាលបានស្រាវជ្រាវនិងឃាត់ខ្លួនក្មេង២នាក់ដែលបង្ហោះម៉ូតូតាមផ្លូវជាតិលេខោ៤ មុខរោងចក្រកាត់ដេរវ៉ាសាន់ ក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង។

អ្នកត្រូវបានឃាត់ខ្លួនរួមមាន៖
១. ហោ ភាល័ក្ខ (ហ្វី) អាយុ២២ឆ្នាំ ជាអ្នកបង្ហោះ មកពីភូមិគ្រើល ឃុំស្វាយរំពារ ស្រុកបសេដ្ឋ
២. ឃឿន យូដា អាយុ១៦ឆ្នាំ អ្នករួមដំណើរ មកពីភូមិព្រៃកន្ទ្រង់ ឃុំធម្មតាអរ ស្រុកសំរោងទង

លោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ថា មុខសញ្ញាទាំងពីរបានទទួលស្គាល់ទង្វើរបស់ខ្លួន។ ពួកគេបង្ហោះម៉ូតូដើម្បីអួតសម្ដែងឫទ្ធិនៅក្បែររោងចក្រ ដែលមានមនុស្សច្រើន។

សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក NEX ផ្លាកលេខ ភ្នំពេញ 1KB-1815 ពណ៌ក្រហមលាយស និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរយៈពេល៩០ថ្ងៃ។

ចំពោះក្មេងទាំងពីរ ត្រូវបានផ្ដល់ការអប់រំដោយកោសការធ្វើពលកម្មអនាម័យ និងអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំកូនកុំឱ្យបន្តធ្វើទង្វើបែបនេះទៀត។

