អាជ្ញាធរព្រមានចាត់វិធានការតឹងរឹងទៅលើស្ថានីយ៍ប្រេងលក់លើសតម្លៃកំណត់

អាជ្ញាធរព្រមានចាត់វិធានការតឹងរឹងទៅលើស្ថានីយ៍ប្រេងលក់លើសតម្លៃកំណត់

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីព្រមានចាត់វិធានការតឹងរឹងទៅលើស្ថានីយ៍ប្រេងដែលលក់លើសតម្លៃកំណត់របស់ក្រសួង។

ការត្រួតពិនិត្យស្ថានីយ៍ប្រេង

មន្ត្រីជំនាញក.ប.ប. កំពុងធ្វើការចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈតាមបណ្តាស្ថានីយ៍និងដេប៉ូចែកចាយទូទាំងប្រទេស។ យោងតាមស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលបង្កផលប៉ះពាល់ដល់ការផលិត ការនាំចេញ និងការចែកចាយប្រេងឥន្ធនៈ ការណ៍នេះអាចនាំឱ្យមានការកើនឡើងថ្លៃលក់ប្រេងឥន្ធនៈជាសាកល។

ក្នុងន័យនេះ អគ្គនាយកដ្ឋានក.ប.ប. បានចេញសេចក្តីណែនាំដល់សាខាក.ប.ប. រាជធានី-ខេត្តទាំងអស់ដូចខាងក្រោម៖

១. បង្កើនសកម្មភាពចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ និងផ្ទៀងផ្ទាត់អនុលោមភាពតាមសេចក្តីជូនដំណឹងរៀងរាល់១០ថ្ងៃម្តង
២. សហការជាមួយមន្ទីរពាណិជ្ជកម្មស្រង់ស្ថិតិស្ថានីយ៍ដែលមានការប្រែប្រួលថ្លៃ
៣. ស្រាវជ្រាវនិងត្រួតពិនិត្យការក្លែងបន្លំយថាប្រភេទនិងបរិមាណ
៤. រាយការណ៍ប្រចាំថ្ងៃទៅលោក អ៊ុត សណ្តាប់ តាមរយៈលេខទូរសព្ទ ០៧៨ ៧៣៧ ៩៣៩

សេចក្តីណែនាំនេះចាប់អនុវត្តភ្លាមៗចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះតទៅ៕

administrator

Related Articles