ខេត្តកំពង់ស្ពឺ៖ ករណីឈាមរត់ដោយសារជម្លោះគ្រួសារបានកើតឡើងនៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

ជនសង្ស័យ អ៊ែល សុភ័ក្រ អាយុ៣៦ឆ្នាំ ដែលជាកូនប្រសារ បានយកកាំបិតផ្គាក់កាប់ឪពុកក្មេករបស់ខ្លួន ឈ្មោះ ប៉េន អោម អាយុ៦៧ឆ្នាំ បណ្តាលឱ្យរបួសបែកក្បាលធ្ងន់។

មន្ត្រីនគរបាលបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារជម្លោះរវាងកូនប្រសារ និងឪពុកក្មេក។ ជនសង្ស័យខឹងនឹងការស្ដីបន្ទោសរបស់ឪពុកក្មេក បានចាប់យកកាំបិតផ្គាក់កាប់ត្រូវចំក្បាលជនរងគ្រោះ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានទៅដល់កន្លែងភ្លាមៗ ហើយឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ។ ជនសង្ស័យបានទទួលសារភាពពីបទឧក្រិដ្ឋដោយពេញចិត្ត។ នគរបាលបានដកហូតកាំបិតផ្គាក់១ដើមជាវត្ថុតាង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្តទៀត។
