តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចំនួន៧នាក់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចំនួន៧នាក់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា

ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចំនួន៧នាក់ ដែលភាគច្រើនជាជនជាតិចិន ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស។ ការសម្រេចនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងល្អិតល្អន់។

តុលាការក្រុងភ្នំពេញ

លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចំនួន៧ផ្សេងគ្នា ដោយបញ្ជាក់ថា ជនត្រូវចោទទាំង៧នាក់នេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១។ ពួកគេត្រូវបានចោទប្រកាន់ពីបទឆបោកដែលប្រព្រឹត្តនៅអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់ ៩១២ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ក្រុមជនត្រូវចោទមានឈ្មោះដូចខាងក្រោម៖ XI BING (ចិន), CHEN LANG (ចិន), XIA CHAO (ចិន), NAN LIANG (ចិន), FAN LEI (ចិន), KIRAN KUMA RBAYAK (នេប៉ាល់) និង MOHD SAKIB (ឥណ្ឌា)។ ពួកគេទាំងអស់ត្រូវបានដាក់ឱ្យនៅក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង។

ការបង្ក្រាបបទល្មើសអនឡាញ

តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់។ ការស៊ើបអង្កេតនេះរួមបញ្ចូលទាំងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។

សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោកឡើយ។ រាល់បុគ្គលឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត។

យុទ្ធនាការបង្ក្រាបបទល្មើស

សមត្ថកិច្ចបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។ គោលដៅគឺដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។

ដោយ៖ ជ្រោយពេជ្រ

administrator

Related Articles