ខេត្តបាត់ដំបង៖ នគរបាលខេត្តបាត់ដំបងបានចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងរកឃើញគ្រឿងញៀនទម្ងន់សរុបជាង ៥០០ក្រាម កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។
ជនសង្ស័យទាំង ៤នាក់រួមមាន៖
១. រឿប រ៉ាវតី (តេតេ) អាយុ ៣៤ឆ្នាំ រស់នៅភូមិព្រៃដាច់
២. សែ សុផល (សុង) អាយុ ៤៥ឆ្នាំ រស់នៅភូមិសាលាបាឡាត់
៣. សន វារៈ (ចិន) អាយុ ២២ឆ្នាំ រស់នៅភូមិអូរតាគាំ១
៤. តាំង ផាត់សម័យ អាយុ ២៦ឆ្នាំ រស់នៅភូមិទួលតាឯក
នគរបាលបានដកហូតសម្ភារៈដូចជា៖
• មេតំហ្វេតាមីន (ICE) ៥២៦,៨០ក្រាម
• កេតាមីន ២៤,៨២ក្រាម
• ជញ្ជីងថ្លឹងថ្នាំញៀន
• ម៉ូតូ និងទូរស័ព្ទដៃ
• សម្ភារៈប្រើប្រាស់គ្រឿងញៀនផ្សេងៗទៀត
ជនសង្ស័យឈ្មោះ រឿប រ៉ាវតី មានដីកាបង្គាប់ឱ្យចាប់ខ្លួនពីឆ្នាំ២០២៥ ក្នុងករណីគ្រឿងញៀនផងដែរ។ នគរបាលកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមច្បាប់។
