អ៊ីរ៉ង់ប្រកាសចាប់ផ្ដើមប្រើអាវុធថ្មីទំនើប Kheibar Shekan-4 ដែលអាចគ្រាប់ប្រព័ន្ធការពារអាកាសអាមេរិក

អ៊ីរ៉ង់ប្រកាសចាប់ផ្ដើមប្រើអាវុធថ្មីទំនើប Kheibar Shekan-4 ដែលអាចគ្រាប់ប្រព័ន្ធការពារអាកាសអាមេរិក

សង្គ្រាមមជ្ឈិមបូព៌ាកំពុងឈានចូលដំណាក់កាលថ្មីដ៏សាហាវ បន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ប្រកាសថា បានប្រើប្រាស់អស់អាវុធចាស់ៗក្នុងស្តុក ហើយឥឡូវនេះត្រៀមប្រើអាវុធថ្មីទំនើបដែលមានបច្ចេកវិទ្យាខ្ពស់។

មីស៊ីលអ៊ីរ៉ង់

លោក Masoud Pezeshkian បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃសុក្រទី៦ មីនា ២០២៦ ថា៖ «យើងបានឈានចូលដល់ដំណាក់កាលថ្មីនៃសង្គ្រាមហើយ។ ទីក្រុងតេហេរ៉ង់បានប្រើប្រាស់អស់នូវគ្រាប់មីស៊ីលស៊េរីចាស់ៗ ហើយចាប់ពីពេលនេះទៅ មីស៊ីលប្រភេទ Kheibar Shekan-4 នឹងត្រូវបានបាញ់បង្ហោះសំដៅទៅកាន់តំបន់ឈូងសមុទ្រ និងមជ្ឈិមបូព៌ា។»

បច្ចេកវិទ្យាអាវុធអ៊ីរ៉ង់

មីស៊ីល Kheibar Shekan-4 ត្រូវបានចាត់ទុកជា «អាវុធសម្ងាត់» របស់អ៊ីរ៉ង់ ដែលមានរយៈចម្ងាយ ១,៤៥០-២,០០០ គីឡូម៉ែត្រ អាចបាញ់ដល់អ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់។ វាអាចហោះហើរលឿនជាងសំឡេង៨ដង ធ្វើឲ្យប្រព័ន្ធការពារដូចជា Iron Dome ឬ Patriot ពិបាកស្ទាក់ទាន់។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles