រាជរដ្ឋាភិបាលកម្ពុជាប្រកាសយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ

រាជរដ្ឋាភិបាលកម្ពុជាប្រកាសយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ

រាជធានីភ្នំពេញ – សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយចាត់ទុកជាយុទ្ធនាការសំខាន់មួយក្នុងការសម្អាតផ្ទះឱ្យបានស្អាត។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា យុទ្ធនាការនេះមានគោលដៅច្បាស់លាស់ដើម្បី «លុបបំបាត់សេដ្ឋកិច្ចខ្មៅ ឈានទៅថែរក្សា និងបង្កើនសេដ្ឋកិច្ចសឱ្យបានច្រើន» ដោយទាមទារការសហការពីគ្រប់ក្រសួងស្ថាប័ន។

ការប្រជុំប្រឆាំងការឆបោកអនឡាញ

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្ត្រីបានស្នើសុំដល់ប្រជាជនឱ្យមានការសហការតាមគោលការណ៍សំខាន់ៗ៖

  1. កុំចូលរួមអនុវត្តដោយផ្ទាល់ក្នុងសកម្មភាពឆបោកតាមអនឡាញ
  2. ចូលរួមសហការ និងរាយការណ៍អំពីបទល្មើសដែលកើតមានផ្ទាល់
  3. ចូលរួមចាប់អាជីពដែលត្រឹមត្រូវស្របតាមច្បាប់

សម្តេចនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រជាជនខ្មែរពីគ្រប់ទិសទីដែលបានចូលរួមជាចលនាជាតិនិយម និងជួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងទ័ព។

ការប្រយុទ្ធប្រឆាំងគ្រឿងញៀន

មុននឹងបញ្ចប់ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធឱ្យបន្តទំនាក់ទំនងជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតំបន់មជ្ឈិមបូព៌ា ដើម្បីធានាសុវត្ថិភាព និងតាមដានសភាពការណ៍ឱ្យទាន់ពេលវេលា។

សម្តេចក៏បានសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនឹងបន្តអនុវត្តគោលនយោបាយនានាឱ្យបានម៉ឺងម៉ាត់ ដើម្បីកសាងសហគមន៍មួយដែលគ្រឿងញៀនលែងជាឧបសគ្គនៃការអភិវឌ្ឍជាតិ។

administrator

Related Articles