អន្តរជាតិ៖ កងកម្លាំងអ៊ីរ៉ង់បានវាយប្រហារបំផ្លាញប្រព័ន្ធរ៉ាដាតម្លៃ ៣០០លានដុល្លាររបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី ដែលជាប្រព័ន្ធសំខាន់សម្រាប់ដឹកនាំតម្រង់ប្រព័ន្ធការពារមីស៊ីល THAAD។

ការវាយប្រហារនេះបានធ្វើឲ្យសមត្ថភាពការពារមីស៊ីលរបស់អាមេរិកនៅឈូងសមុទ្រកាន់តែពិបាក និងបង្កគ្រោះថ្នាក់ដល់សន្តិសុខតំបន់។ មន្ត្រីអាមេរិកបានបញ្ជាក់ពីការខូចខាតរ៉ាដា RTX AN/TPY-2 ដែលជាផ្នែកសំខាន់នៃប្រព័ន្ធការពារមីស៊ីល THAAD។
យោងតាមទិន្នន័យពីមូលនិធិការពារប្រជាធិបតេយ្យ អ៊ីរ៉ង់បានធ្វើការវាយប្រហារចំនួន ២លើកនៅហ្ស៊កដានី ក្នុងថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី៣ ខែមីនា។ លោក Ryan Brobst នាយករងមជ្ឈមណ្ឌលអំណាចយោធាបានអះអាងថា៖ «ប្រសិនបើទទួលបានជោគជ័យ ការវាយប្រហាររបស់អ៊ីរ៉ង់លើរ៉ាដា THAAD នឹងជាការវាយប្រហារដ៏ជោគជ័យបំផុតមួយ»។

ទីភ្នាក់ងារ Reuters បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បានប្រកាសថា ពួកគេបានកំណត់គោលដៅប្រព័ន្ធរ៉ាដានៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី និងកាតា។ ទោះជាយ៉ាងណា យោធាអាមេរិកនៅតែមានរ៉ាដាផ្សេងទៀតដែលអាចបន្តផ្តល់ការគ្របដណ្តប់ការការពារដែនអាកាស។
ដោយ៖ តារា
