សាលាវិចិត្រសិល្បៈបើកហាត់រាំប្រជាប្រិយឥតគិតថ្លៃ ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ

សាលាវិចិត្រសិល្បៈបើកហាត់រាំប្រជាប្រិយឥតគិតថ្លៃ ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ

រាជធានីភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈបានប្រកាសបើកការហាត់រាំចង្វាក់ប្រជាប្រិយខ្មែរជូនសាធារណជនដោយឥតគិតថ្លៃ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ការហាត់រាំប្រជាប្រិយ

យោងតាមការប្រកាសលើបណ្តាញសង្គមពីសំណាក់លោក ម៉ូ ខុន ច័ន្ទសិទ្ធិការ្យ មន្ត្រីទទួលកិច្ចការងារផ្សព្វផ្សាយសាលាមធ្យមវិចិត្រសិល្បៈ បានឲ្យដឹងថា ការហាត់រាំនេះនឹងចាប់ផ្តើមរៀងរាល់ព្រឹកថ្ងៃសៅរ៍ ចាប់ពីម៉ោង៨:០០នាទីព្រឹកដល់ម៉ោង១០:០០នាទីព្រឹក ចាប់ពីថ្ងៃសៅរ៍ទី៧ ខែមីនា ឆ្នាំ២០២៦។

ការបង្ហាត់រាំ

លោក ម៉ូ ខុន ច័ន្ទសិទ្ធិការ្យ បានបញ្ជាក់ថា ការបង្ហាត់បង្រៀនរាំនេះនឹងត្រូវបានធ្វើឡើងដោយលោកគ្រូ អ្នកគ្រូនៅសាលាមធ្យមវិចិត្រសិល្បៈផ្ទាល់ ដោយបើកឲ្យមហាជនចូលហាត់រៀនដោយមិនគិតអាយុ និងមិនយកថវិកាឡើយ។

ចង្វាក់ប្រជាប្រិយ

“ការរៀបចំការបង្ហាត់រាំនេះឡើង គឺដោយសារលោកនាយកសាលាស្តីទី ចង់បំផុសឲ្យមានការរាំ និងលេងល្បែងប្រជាប្រិយខ្មែរឲ្យកាន់តែទូលំទូលាយ” លោកបានពន្យល់។

សិល្បៈខ្មែរ

លោកបន្ថែមថា ការចូលរួមពីសំណាក់បងប្អូនទាំងអស់ គឺជាការចូលរួមចំណែកថែរក្សានូវល្បែងរបាំប្រជាប្រិយខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

វប្បធម៌ខ្មែរ

សាធារណជនជិតឆ្ងាយ យុវជន យុវនារី អាចចូលរួមដោយមេត្រីរៀងរាល់ព្រឹកថ្ងៃសៅរ៍ នៅទីតាំងសាលាមធ្យមវិចិត្រសិល្បៈ។

administrator

Related Articles