អាជ្ញាធរសៀមរាបបង្ក្រាបសិប្បកម្មឈើខុសច្បាប់៧កន្លែង រឹបអូសម៉ាស៊ីនរាប់រយគ្រឿង

អាជ្ញាធរសៀមរាបបង្ក្រាបសិប្បកម្មឈើខុសច្បាប់៧កន្លែង រឹបអូសម៉ាស៊ីនរាប់រយគ្រឿង

កម្លាំងចម្រុះចុះបង្ក្រាបសិប្បកម្មឈើ

កាលពីថ្ងៃទី៤ មីនា ២០២៦ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបសិប្បកម្មឈើខុសច្បាប់៧កន្លែង និងឡដុតធ្យូង១កន្លែង ក្នុងស្រុកបន្ទាយស្រី និងស្រុកវ៉ារិន។

ម៉ាស៊ីនកែច្នៃឈើត្រូវរឹបអូស

លោកបានបញ្ជាក់ថា ទោះបីអាជ្ញាធរបានណែនាំឲ្យបញ្ឈប់សកម្មភាពពីមុនក៏ដោយ ក៏ម្ចាស់អាជីវកម្មនៅតែបន្តធ្វើការខុសច្បាប់ដដែល។ ដូច្នេះក្រុមការងារត្រូវអនុវត្តតាមផ្លូវច្បាប់ដោយរឹបអូសម៉ាស៊ីនកែច្នៃ និងឈើខុសច្បាប់ទាំងនេះជាដាច់ខាត។

ឈើត្រូវរឹបអូស

ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានរឹបអូសឧបករណ៍ជាច្រើនរួមមាន៖ ម៉ាស៊ីនតាប៤គ្រឿង ម៉ាស៊ីនវាល៣គ្រឿង ម៉ាស៊ីនច្រៀក៤គ្រឿង ម៉ាស៊ីនភ្លើង៤គ្រឿង ម៉ាស៊ីនខ្យល់ ម៉ាស៊ីនកាត់ឈើ និងឧបករណ៍ក្រឡឹងមួយចំនួនទៀត។

កម្លាំងចម្រុះកំពុងធ្វើការ

លោកក៏បានស្នើឲ្យមានការបង្កើតសហគមន៍ឡធ្យូងគំរូមួយនៅភូមិកំព្រហ្ម ដែលនឹងតម្រូវឲ្យប្រើប្រាស់តែប្រភេទឈើក្នុងស្រុកដូចជា ដើមស្វាយចន្ទី ឫស្សី និងត្រឡោកដូង ដែលមិនប៉ះពាល់ដល់ព្រៃឈើធម្មជាតិ។

ទីតាំងឡដុតធ្យូង

អាជ្ញាធរខេត្តសៀមរាបបានតម្រូវឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់អាជីវកម្មកែច្នៃផលអនុផលព្រៃឈើជាបន្ទាន់។ ចំពោះករណីឡធ្យូងក្នុងដែនអភិរក្ស អាជ្ញាធរបានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពផងដែរ។

អាជ្ញាធរកំពុងធ្វើការសម្ភាសន៍

administrator

Related Articles