ត្រាំប្រកាសបង្កើនផលិតកម្មសព្វាវុធ ៤ដង សញ្ញាសង្គ្រាមគ្មានទីបញ្ចប់

ត្រាំប្រកាសបង្កើនផលិតកម្មសព្វាវុធ ៤ដង សញ្ញាសង្គ្រាមគ្មានទីបញ្ចប់

អាមេរិក៖ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងយ៉ាងសំខាន់ជាមួយក្រុមហ៊ុនផលិតសព្វាវុធយក្សរបស់អាមេរិក ដើម្បីបង្កើនផលិតកម្មសព្វាវុធប្រភេទ “Exquisite Class” ឱ្យបាន ៤ ដង។ សកម្មភាពនេះមិនមែនគ្រាន់តែជាការវិនិយោគធម្មតាទេ ប៉ុន្តែជាសញ្ញាបង្ហាញពីយុទ្ធសាស្ត្រយោធាថ្មីរបស់អាមេរិកនៅក្នុងពិភពលោកដែលកំពុងប្រែប្រួល។

សព្វាវុធអាមេរិក

ក្រុមហ៊ុនយក្សដូចជា Lockheed Martin, Raytheon និង Boeing បានចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយរដ្ឋាភិបាល ដែលបង្ហាញពីទំនាក់ទំនងរឹងមាំរវាងរដ្ឋាភិបាលនិងឧស្សាហកម្មយោធា ឬអ្វីដែលគេស្គាល់ថា “Military-Industrial Complex”។

លោកត្រាំបានលើកឡើងយ៉ាងចំហរអំពីការប្រើប្រាស់គ្រាប់រំសេវក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ដោយចាត់ទុកថាជាសារនយោបាយច្បាស់លាស់ទៅកាន់ប្រទេសទាំងពីរ។ លោកបញ្ជាក់ថា អាមេរិកមានស្តុកគ្រាប់រំសេវស្ទើរមិនអស់ និងអាចបន្តប្រតិបត្តិការយោធាបានយូរអង្វែង។

យុទ្ធសាស្ត្រយោធា

ការបង្កើនផលិតកម្មសព្វាវុធកើតឡើងក្នុងពេលដែលតុល្យភាពអំណាចពិភពលោកកំពុងប្រែប្រួល។ ចិនកំពុងពង្រីកឥទ្ធិពលយោធានៅសមុទ្រចិនខាងត្បូង រុស្ស៊ីបន្តសង្គ្រាមនៅអ៊ុយក្រែន ហើយជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់កំពុងរាលដាល។

អ្នកវិភាគយល់ឃើញថា នេះអាចជាការចាប់ផ្តើមនៃការប្រណាំងសព្វាវុធសកលថ្មី (New Global Arms Race) ដែលនឹងបង្ខំឱ្យប្រទេសផ្សេងៗត្រូវបង្កើនសមត្ថភាពយោធារបស់ខ្លួនដើម្បីការពារផលប្រយោជន៍ជាតិ។

ការប្រណាំងសព្វាវុធសកល

ប្រភព៖ សេតវិមាន / សារព័ត៌មានផ្លូវការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក

administrator

Related Articles