អ្នកជំនាញយោធាបានបង្ហាញថា មានតែប្រទេសអ៊ុយក្រែនទេដែលមានសមត្ថភាពតតាំងជាមួយដ្រូន Shahed រាប់ម៉ឺនគ្រឿងរបស់អ៊ីរ៉ង់។ ការវិភាគថ្មីបង្ហាញពីប្រសិទ្ធភាពរបស់ប្រព័ន្ធដ្រូនស្ទាក់ចាប់របស់អ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការវាយប្រហារដោយដ្រូន។

អ្នកជំនាញប៉ាន់ស្មានថា អ៊ីរ៉ង់មានយន្តហោះគ្មានមនុស្សបើក (ដ្រូន) ម៉ាក Shahed រាប់ម៉ឺនគ្រឿង។ វីដេអូដែលចេញផ្សាយថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ហាក់ដូចជាបង្ហាញពីការផ្គត់ផ្គង់យ៉ាងច្រើនក្នុងរោងចក្រផលិតនៅឯក្រោមដី ជាសញ្ញាមួយឱ្យដឹងថា អ៊ីរ៉ង់អាចដាក់ពង្រាយអាវុធទាំងនោះនាពេលដ៏ខ្លីខាងមុខ។
ក្នុងសង្គ្រាមរយៈពេលជាង១សប្តាហ៍មកនេះ ដ្រូនជាច្រើនគ្រឿងត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារនៅប្រទេសក្នុងតំបន់នៅមជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។
ទីក្រុងតេហេរ៉ង់អះអាងថា កំពុងវាយប្រហារសម្ភារៈយោធារបស់សហរដ្ឋអាមេរិកនៅតំបន់ទាំងអស់នោះដែលជាការសងសឹក បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើខ្លួន រហូតមកដល់ពេលនេះបានសម្លាប់មនុស្សជាង១៣០០នាក់ និងបានធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ថែមទៀតផង។
ចំណែកនៅអ៊ុយក្រែន បច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក (ដ្រូន) ត្រូវបានប្រើប្រាស់នៅលើសមរភូមិចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីចាប់ផ្តើមកាលពី៤ឆ្នាំមុន។
ការវាយប្រហារថ្មីៗនេះនៅទូទាំងឈូងសមុទ្ររកឃើញថាមីស៊ីលការពារដែនអាកាសរាប់លានដុល្លារត្រូវបានប្រើប្រាស់ ដើម្បីបំផ្លាញដ្រូនម៉ាក Shahed របស់អ៊ីរ៉ង់មានតម្លៃមិនលើសពី៥០០០០ដុល្លារនោះទេ។
ចម្លើយរបស់អ៊ុយក្រែនគឺមានប្រព័ន្ធមួយចាំបាច់ ដោយប្រើប្រាស់ដ្រូនស្ទាក់ចាប់ដ្រូនផ្សេងទៀត រចនាឡើងដែលអាចបុកគ្នានៅលើអាកាសជាមួយសមត្ថភាពដ៏អស្ចារ្យ មានតម្លៃត្រឹមតែមួយភាគតូចមួយប៉ុណ្ណោះ បើធៀបនឹងតម្លៃដ្រូនរបស់អ៊ីរ៉ង់។
យោងតាមក្រសួងការពារជាតិនៅតំបន់ឈូងសមុទ្រ គិតត្រឹមថ្ងៃទី៥ ខែមីនា ដ្រូនចំនួន១០៧២គ្រឿងត្រូវបានរកឃើញនៅលើទឹកដីអារ៉ាប់រួម ដែលក្នុងនោះ១០០១គ្រឿងត្រូវបានស្ទាក់ចាប់។
ប្រទេសកាតារាយការណ៍ថា ដ្រូនចំនួន៣៩គ្រឿងត្រូវបានរកឃើញ និង២៤គ្រឿងត្រូវបានស្ទាក់ចាប់ ខណៈប្រទេសបារ៉ែននិយាយថា ខ្លួនបានបំផ្លាញចំនួន១២៣គ្រឿង។
ប្រទេសគុយវ៉ែតបានត្រួតពិនិត្យ និងស្ទាក់ចាប់ចំនួន៣៨៤គ្រឿង។
យោងតាមអ្នកនាំពាក្យរបស់ Skyfall ជាក្រុមហ៊ុនផលិតឯកជនអ៊ុយក្រែនមួយ ដ្រូនដែលអាចមានសមត្ថភាពជាប្រព័ន្ធស្ទាក់ចាប់នេះ ត្រូវបានដាក់ពង្រាយជាលើកដំបូងប្រហែល៤ខែមុនរួចហើយ។
