«យើងលែងត្រូវការអ្នកទៀត!»៖ ត្រាំវាយបកខ្លាំងមេដឹកនាំអង់គ្លេស ពីការយឺតយ៉ាវគាំទ្រសង្គ្រាមអ៊ីរ៉ង់

«យើងលែងត្រូវការអ្នកទៀត!»៖ ត្រាំវាយបកខ្លាំងមេដឹកនាំអង់គ្លេស ពីការយឺតយ៉ាវគាំទ្រសង្គ្រាមអ៊ីរ៉ង់

លោកត្រាំ និងលោក Starmer

ភ្នំពេញ៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានវាយបកយ៉ាងខ្លាំងទៅលើលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេស ដោយបញ្ជាក់ថា អាមេរិកលែងត្រូវការជំនួយយោធាពីអង់គ្លេសទៀតហើយ។ ការរិះគន់នេះកើតឡើងបន្ទាប់ពីលោក Starmer បានរារែកក្នុងការគាំទ្រការវាយប្រហារលើអ៊ីរ៉ង់។

ការប្រឈមមុខគ្នារវាងត្រាំនិង Starmer

តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ លោកត្រាំបានសរសេរសារបង្ហោះលើបណ្ដាញសង្គមថា៖ «មិនអីទេ នាយករដ្ឋមន្ត្រី Starmer យើងលែងត្រូវការពួកគេទៀតហើយ។ យើងមិនត្រូវការអ្នកដែលចូលមកជួយក្នុងសង្គ្រាម នៅពេលដែលយើងបានឈ្នះទៅហើយនោះទេ!»។

ទោះបីជាអង់គ្លេសទើបតែអនុញ្ញាតឲ្យអាមេរិកប្រើមូលដ្ឋានទ័ព និងត្រៀមបញ្ជូននាវាដឹកយន្តហោះក៏ដោយ ក៏លោកត្រាំនៅតែមិនពេញចិត្តនឹងការយឺតយ៉ាវរបស់អង់គ្លេស។

ទំនាក់ទំនងអាមេរិក-អង់គ្លេស

ជម្លោះពាក្យសម្តីនេះកើតឡើងក្នុងពេលដែលរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Marco Rubio ក៏បានរិះគន់ចំៗទៅលើ «សម្ព័ន្ធមិត្ត» ដែលមិនព្រមជួយគ្នាក្នុងគ្រាអាសន្ន។ ខាងយោធាអង់គ្លេសបានអះអាងថា ខ្លួនកំពុងត្រៀមលក្ខណៈនាវាចម្បាំង HMS Prince of Wales ប៉ុន្តែអ្នករិះគន់យល់ថា លោក Starmer បារម្ភពីការបោះឆ្នោតក្នុងស្រុកជាងទំនាក់ទំនងជាមួយអាមេរិក។

administrator

Related Articles