ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញមុខព្រមានពីផលវិបាកធ្ងន់ធ្ងរនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។

លោកបានលើកឡើងពីផលវិបាកសំខាន់ៗចំនួន ៩ចំណុច ដែលរួមមាន៖
- តម្លៃប្រេងនឹងឡើងថ្លៃខ្លាំង ហើយតំបន់ខ្លះអាចប្រឈមមុខនឹងការខ្វះប្រេង
- សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ
- ទីផ្សារហិរញ្ញវត្ថុនឹងបាត់លំនឹង និងមានភាពចលាចល

- វិស័យទេសចរណ៍នឹងធ្លាក់ចុះដោយសារភាពមិនស្ថិតស្ថេរនៃតំបន់
- មេដឹកនាំអ៊ីស្រាអែលឆ្លាតក្នុងការទាញសហរដ្ឋអាមេរិកឱ្យចូលរួមសង្គ្រាម
- លោកដូណាល់ ត្រាំ អាចធ្លាក់ចុះប្រជាប្រិយភាពក្នុងសង្គ្រាមមួយដែលសហរដ្ឋអាមេរិកមានភាពមិនជាក់លាក់

- ក្រុមប្រឹក្សាសន្តិភាពដែលទើបបង្កើតថ្មីនឹងស្ថិតក្នុងស្ថានភាពអន្តរាយ
- បង្កើតឱកាសឱ្យមហាអំណាចនិងប្រទេសផ្សេងៗពិចារណាការរៀបចំសម្ព័ន្ធមិត្តឡើងវិញ
- ការស្លាប់មនុស្ស ការខាតបង់ថវិកា និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ច
លោក ហ៊ុយ វណ្ណៈ បានព្រមានថា ផលវិបាកទាំងនេះអាចនាំឱ្យមានការរេចរិល និងដួលរលំប្រព័ន្ធស្ថាប័នដែលទ្រទ្រង់សណ្តាប់ធ្នាប់ពិភពលោក។

អ្នកជំនាញសេដ្ឋកិច្ចបានចាត់ទុកការព្រមាននេះជាការកត់សម្គាល់ដ៏សំខាន់មួយ ដោយសារសង្គ្រាមនៅតំបន់ដ៏ឆ្ងាយនេះអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
