ត្រាំព្រមានវាយអ៊ីរ៉ង់ឲ្យចាស់ដៃ ក្រោយតេហេរ៉ង់បដិសេធការចុះចាញ់

ត្រាំព្រមានវាយអ៊ីរ៉ង់ឲ្យចាស់ដៃ ក្រោយតេហេរ៉ង់បដិសេធការចុះចាញ់

ជម្លោះអាមេរិក-អ៊ីរ៉ង់

អន្តរជាតិ៖ ប្រធានាធិបតីដូណាល់ ត្រាំ បានផ្ដល់ការព្រមានយ៉ាងខ្លាំងក្លាទៅកាន់អ៊ីរ៉ង់ ដោយថ្លែងថា ប្រទេសនេះ «នឹងត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីរដ្ឋាភិបាលតេហេរ៉ង់បានបដិសេធនូវការទាមទាររបស់សហរដ្ឋអាមេរិកឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌ។

អាកាសយានដ្ឋានឌុយបៃ

ទោះបីជាប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានសុំទោសចំពោះការវាយប្រហារលើប្រទេសជិតខាងក៏ដោយ ក៏លោកត្រាំបានចាត់ទុកសកម្មភាពនេះថាជា «សញ្ញានៃការចុះចាញ់» ហើយបានហៅអ៊ីរ៉ង់ថាជា «អ្នកចាញ់នៅមជ្ឈិមបូព៌ា»។ លោកបានបន្ថែមថា លោកកំពុងពិចារណាលើ «ការបំផ្លាញចោលទាំងស្រុង» នូវតំបន់ និងក្រុមថ្មីៗ ប្រសិនបើអ៊ីរ៉ង់នៅតែបន្តអាកប្បកិរិយាមិនល្អ។

ជម្លោះបានរីករាលដាលកាន់តែខ្លាំងចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយអ៊ីរ៉ង់បានបាញ់មីស៊ីលគោលដៅលើមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន ព្រមទាំងមានការគំរាមកំហែងនៅកាតានិងអារ៉ាប់រួមផងដែរ។ នៅព្រលានយន្តហោះអន្តរជាតិឌុយបៃ អ្នកដំណើរត្រូវបានជម្លៀសទៅកាន់ផ្លូវក្រោមដី បន្ទាប់ពីមានការវាយប្រហារដោយដ្រូននៅក្បែរនោះ។

ទាហានអាមេរិក

ក្រសួងការបរទេសអ៊ីរ៉ង់បានអះអាងថា ប្រតិបត្តិការប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកគឺជា «ការការពារខ្លួន» ហើយការវាយប្រហារនឹងបន្តដរាបណាសហរដ្ឋអាមេរិកនៅតែរក្សាវត្តមានយោធាក្នុងតំបន់ទាំងនោះ។

រហូតមកដល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១,២៣០ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងទាហានអាមេរិក ៦ នាក់បានបាត់បង់ជីវិត។ ខណៈពេលដែលអ៊ីរ៉ង់ត្រៀមជ្រើសរើសមេដឹកនាំថ្មីជំនួសលោក Khamenei ក្នុងរយៈពេល ២៤ ម៉ោងខាងមុខ ចក្រភពអង់គ្លេសក៏កំពុងត្រៀមបញ្ជូននាវាដឹកយន្តហោះ HMS Prince of Wales ទៅកាន់មជ្ឈិមបូព៌ាផងដែរ។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង់គ្លេសបានព្រមានទីក្រុងឡុងដ៍ឲ្យ «មានការប្រុងប្រយ័ត្នខ្ពស់» ចំពោះការចូលពាក់ព័ន្ធក្នុងជម្លោះដ៏រីករាលដាលនេះ។

ប្រភព៖ Independent (ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦)

administrator

Related Articles