ព្រឹត្តិការណ៍អាកាសធាតុថ្មី៖ ក្រសួងធនធានទឹកព្រមានពីភ្លៀងខ្យល់កន្ត្រាក់នៅតំបន់ឆ្នេរសមុទ្រ ចាប់ពីថ្ងៃទី៨-១០ មីនា

ព្រឹត្តិការណ៍អាកាសធាតុថ្មី៖ ក្រសួងធនធានទឹកព្រមានពីភ្លៀងខ្យល់កន្ត្រាក់នៅតំបន់ឆ្នេរសមុទ្រ ចាប់ពីថ្ងៃទី៨-១០ មីនា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពិសេសអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា សម្រាប់រយៈពេលចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦នេះ។ ការព្រមាននេះមកពីឥទ្ធិពលរបបខ្យល់មូសុងឦសានដែលកំពុងបក់លើតំបន់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។

អាកាសធាតុកម្ពុជា

តាមការបញ្ជាក់ពីក្រសួងធនធានទឹក ស្ថានភាពអាកាសធាតុនឹងមានលក្ខណៈដូចខាងក្រោម៖

១. តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងស្ថិតនៅចន្លោះ ២៣°C ដល់ ៣៥°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌ ដោយមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង និងពោធិ៍សាត់ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះលើផ្ទៃដី ១០%។ ខេត្តដទៃទៀតរួមមានបន្ទាយមានជ័យ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២២°C ដល់ ៣៤°C។ ខ្យល់បក់មកពីទិសឧត្តរ និងឦសាន ល្បឿន ២ម៉ែត្រ/វិនាទី។ តំបន់ខ្ពង់រាបទាំងអស់រួមមានកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ភ្នំក្រវាញ ពុំមានភ្លៀងធ្លាក់ទេ។

ការព្រមានអាកាសធាតុ

៣. តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៣°C ដល់ ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ ល្បឿន ៣ម៉ែត្រ/វិនាទី។ តំបន់ឆ្នេរសមុទ្ររួមមានកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះលើផ្ទៃដី ១០%។ រលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ដល់ ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតំបន់ឆ្នេរសមុទ្រ ត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះស្ថានភាពអាកាសធាតុក្នុងរយៈពេលនេះ។

administrator

Related Articles