ភ្លើងឆេះផ្ទះធំដោយសារទុកប្រេង៣០កាន ខាតបង់១៦០លានរៀលនៅបាត់ដំបង

ភ្លើងឆេះផ្ទះធំដោយសារទុកប្រេង៣០កាន ខាតបង់១៦០លានរៀលនៅបាត់ដំបង

ខេត្តបាត់ដំបង៖ ភ្លើងឆេះផ្ទះធំមួយខ្នងបានកើតឡើងនៅភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៧មិនា ដោយសារតែម្ចាស់ផ្ទះដែលជាមន្ត្រីនគរបាលបានទិញប្រេងម៉ាស៊ូត៣០កានទុកក្នុងផ្ទះដោយខ្លាចប្រេងឡើងថ្លៃ។

ភ្លើងឆេះផ្ទះនៅបាត់ដំបង

លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន បានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ ផុន ស៊ីភូ អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំសន្តិភាព បានទិញប្រេងម៉ាស៊ូតចំនួន៣០កានស្មើនឹង៩០០លីត្រ យកទៅទុកក្នុងផ្ទះ។ នៅពេលមានអគ្គីភ័យកើតឡើង ប្រេងទាំងនោះបានធ្វើឲ្យភ្លើងឆេះខ្លាំងរហូតមិនអាចបាញ់ទឹកទប់ស្កាត់បាន។

សមត្ថកិច្ចព្យាយាមពន្លត់ភ្លើង

លំនៅឋានដ៏ធំធ្វើអំពីថ្មនិងឈើ ប្រក់ស័ង្កសី ទំហំ១២ម៉ែត្រគុណ២០ម៉ែត្រ ត្រូវព្រះអគ្គីលេបយកអស់ទាំងស្រុង។ ទ្រព្យសម្បត្តិទាំងអស់ក្នុងផ្ទះក៏ក្លាយជាផេះផង់ដែរ រួមមាន៖ គ្រែ០៥គ្រឿង សាឡុងឈើបេង០៣ឈុត តុឈើវែង០២ ម៉ូតូធំ០១គ្រឿង ឈើគ្រឿង៣០សន្លឹក ទូទឹកកក សម្លៀកបំពាក់ ប្រាក់ខ្មែរ៥០ម៉ឺនរៀល ខ្សែកមាស ខ្សែដៃផ្លាទីន និងឯកសារសំខាន់ៗ។

ទ្រព្យសម្បត្តិត្រូវឆេះអស់

អធិការស្រុកបានបន្ថែមថា អគ្គីភ័យនេះទំនងផ្ដើមចេញពីកន្លែងរក្សាទុកប្រេង តែជនរងគ្រោះមិនបានដឹងពីដើមចមទេ។ ភ្លាមៗនោះម្ចាស់ផ្ទះបានព្យាយាមបាញ់ទឹកពន្លត់ តែគ្មានប្រសិទ្ធភាពឡើយ។

ផ្ទះត្រូវឆេះអស់

សូម្បីរថយន្តពន្លត់អគ្គីភ័យរបស់សមត្ថកិច្ចដែលប្រឹងប្រែងបាញ់ពន្លត់ ក៏មិនអាចធ្វើឲ្យឥទ្ធិពលភ្លើងនេះថមថយបានដែរ។ ទីបំផុតទាំងផ្ទះទាំងទ្រព្យសម្បត្តិត្រូវព្រះអគ្គីប្រឹងលេបត្របាក់យកអស់ត្រិមមួយប៉ប្រិចភ្នែក។

ការខាតបង់យ៉ាងធ្ងន់ធ្ងរ

គិតត្រិមវេលាម៉ោង១២ថ្ងៃទីត្រង់ថ្ងៃទី០៨មិនា សមត្ថកិច្ចរួមទាំងម្ចាស់ផ្ទះផង ហាក់មិនទាន់រកឃើញមូលហេតុដែលនាំឲ្យមានអគ្គីភ័យនេះកើតឡើងនៅឡើយទេ។ ការខាតបង់សរុបប៉ាន់ស្មានជា១៦០លានរៀល។

សមត្ថកិច្ចស៊ើបអង្កេត

ទីតាំងកើតហេតុ

administrator

Related Articles