ត្រាំប្រកាសថា ត្រូវកម្ទេចយោធាអ៊ីរ៉ង់ទាំងស្រុងទើបសង្គ្រាមចប់

ត្រាំប្រកាសថា ត្រូវកម្ទេចយោធាអ៊ីរ៉ង់ទាំងស្រុងទើបសង្គ្រាមចប់

លោកដូណាល់ត្រាំ

ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានប្រកាសជំហរតឹងរឹងថា សង្គ្រាមនឹងបញ្ចប់បានតែក្រោយពីកម្លាំងយោធាអ៊ីរ៉ង់ត្រូវបានកម្ទេចទាំងស្រុង និងថ្នាក់ដឹកនាំត្រូវដកចេញពីអំណាច។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងក្នុងអំឡុងពេលសម្ភាសន៍លើយន្តហោះ Air Force One នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦។

លោកត្រាំបានបដិសេធការចរចាជាមួយទីក្រុងតេហេរ៉ង់ ដោយលើកឡើងថា ប្រតិបត្តិការតាមអាកាសរួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល នឹងធ្វើឲ្យការចរចាគ្មានន័យទៀតហើយ។ “សមត្ថភាពយោធាអ៊ីរ៉ង់នឹងត្រូវបំផ្លាញអស់” លោកបានបញ្ជាក់។

សង្គ្រាមមជ្ឈិមបូព៌ា

លោកត្រាំបានចំអកចំពោះប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលទើបតែសុំទោសជាសាធារណៈដល់ប្រទេសជិតខាង និងសន្យាថានឹងបញ្ឈប់ការបាញ់មីស៊ីល។ លោកត្រាំចាត់ទុកថា ការសុំទោសនេះគឺដោយសារតែសម្ពាធយោធាយ៉ាងធ្ងន់ធ្ងរពីអាមេរិក និងអ៊ីស្រាអែល។

ខណៈសង្គ្រាមឈានចូលសប្តាហ៍ទីពីរ លោកត្រាំនៅតែបន្តជំហរតឹងរឹង ដោយប្រកាសថា អ៊ីរ៉ង់លែងជា”អ្នកខ្លាំងនៅមជ្ឈិមបូព៌ា”ទៀតហើយ ប៉ុន្តែគឺជា”អ្នកចាញ់”។ លោកបន្តថា សង្គ្រាមនឹងបន្តរហូតទាល់តែរចនាសម្ព័ន្ធដឹកនាំអ៊ីរ៉ង់ត្រូវបានរំលាយទាំងស្រុង។

administrator

Related Articles