អង់គ្លេសបង្កើតមូលដ្ឋានជួសជុលអាវុធយោធា៤កន្លែងនៅអ៊ុយក្រែន ប្រឆាំងរុស្ស៊ី

អង់គ្លេសបង្កើតមូលដ្ឋានជួសជុលអាវុធយោធា៤កន្លែងនៅអ៊ុយក្រែន ប្រឆាំងរុស្ស៊ី

អង់គ្លេសនៅអ៊ុយក្រែន

ចក្រភពអង់គ្លេសបានបង្ហាញថា ខ្លួនមានមូលដ្ឋានប្រតិបត្តិការយោធាចំនួន៤កន្លែងដ៏ធំសំខាន់កំពុងដំណើរការនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុវត្តការជួសជុល និងថែទាំរថក្រោះ ព្រមទាំងឧបករណ៍យោធាផ្សេងៗដែលកំពុងប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

យោងតាមរ៉យទ័រដែលចុះផ្សាយនៅថ្ងៃទី៧ខែមីនា មូលដ្ឋានទាំងនេះមិនធ្លាប់បានបង្ហាញជាសាធារណៈពីមុនមកទេ។ វាត្រូវបានបង្កើតឡើងដោយអ្នកបច្ចេកទេសអង់គ្លេស និងអ៊ុយក្រែន ដែលដំណើរការក្រោមកិច្ចសន្យាចេញពីក្រសួងការពារជាតិអង់គ្លេស។

មូលដ្ឋានយោធា

លោក Luke Pollard រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧស្សាហកម្មរបស់ចក្រភពអង់គ្លេស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចាប់ពីរោងចក្ររហូតដល់បច្ចេកវិទ្យាផ្សេងៗ ចក្រភពអង់គ្លេសកំពុងឈរជាមួយអ៊ុយក្រែន»។

លោករដ្ឋមន្ត្រីបន្តថា៖ «មូលដ្ឋានផលិតអាវុធឈានមុខគេរបស់យើងកំពុងជួយរក្សាកងកម្លាំងប្រដាប់អាវុធដ៏រឹងមាំរបស់អ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការវាយប្រហារយ៉ាងឃោរឃៅរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។ ក្រុមហ៊ុនអង់គ្លេសកំពុងជំរុញផលិតកម្មឧស្សាហកម្មក្នុងរយៈពេលវែង និងសហការជាមួយក្រុមហ៊ុនអ៊ុយក្រែន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងទាំងពីរ»។

ការគាំទ្រអ៊ុយក្រែន

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានវាយប្រហារឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយអង់គ្លេសបានប្តេជ្ញាគាំទ្រជងទឹកប្រាក់ចំនួន២៩.២ប៊ីលានដុល្លារដល់ទីក្រុងកៀវ។

ក្រសួងការពារជាតិអង់គ្លេសបន្តទៀតថា ក្នុងនាមជាផ្នែកមួយនៃការងាររបស់អង់គ្លេស នៅអ៊ុយក្រែនមានមូលដ្ឋានផលិតអាវុធទាំង៤ គឺកន្លែងសម្រាប់ជួសជុលរថក្រោះដែកម៉ាក CVR-T រថពាសដែកម៉ាក Husky កាំភ្លើងស្រាល L១១៩ និងប្រព័ន្ធកាំភ្លើងធំ AS-៩០ ដែលចក្រភពអង់គ្លេសបានបរិច្ចាគ។

administrator

Related Articles