ប្រធានាធិបតីអ៊ីរ៉ង់ឆ្លើយតបទៅអាមេរិក៖ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌគឺជាសុបិន្តដែលត្រូវកប់ក្នុងផ្នូរ»

ប្រធានាធិបតីអ៊ីរ៉ង់ឆ្លើយតបទៅអាមេរិក៖ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌគឺជាសុបិន្តដែលត្រូវកប់ក្នុងផ្នូរ»

អន្តរជាតិ – ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានឆ្លើយតបយ៉ាងខ្លាំងក្លាទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិកដែលជំរុញឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដោយអះអាងថានេះគឺជា «សុបិន្ត» ដែលពួកគេគួរតែយកទៅកប់ក្នុងផ្នូរជាមួយគ្នា។

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian

ការថ្លែងរបស់លោក Pezeshkian កើតឡើងក្នុងសុន្ទរកថាដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋនៅថ្ងៃសៅរ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានទាមទារឱ្យទីក្រុងតេអេរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដើម្បីបញ្ចប់ការវាយលុកដែលកំពុងឈានចូលសប្តាហ៍ទី២។

«ការទាមទាររបស់សហរដ្ឋអាមេរិកដើម្បីឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ គឺជាសុបិន្តដែលពួកគេគួរតែយកវាទៅកប់ក្នុងផ្នូរជាមួយគ្នា» លោក Pezeshkian បាននិយាយយ៉ាងច្បាស់។

ជាមួយគ្នានោះ ប្រធានាធិបតីអ៊ីរ៉ង់ក៏បានសុំទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសក្នុងតំបន់ ដោយអះអាងថាមានការភន្ត័ច្រលំនៅក្នុងការប្រាស្រ័យទាក់ទងគ្នា។

ការបញ្ចេញវោហាសាស្រ្តខ្លាំងទៅមករវាងមេដឹកនាំប្រទេសទាំងពីរបានបង្ហាញថា នឹងមិនទាន់មានទីបញ្ចប់នៃការប្រយុទ្ធគ្នាដែលអាចមើលឃើញទុកជាមុននោះទេ។ សង្គ្រាមនៅមជ្ឈិមបូព៌ាបានចូលដល់សប្តាហ៍ទីពីរ ដោយបានសម្លាប់ជនស៊ីវិលអ៊ីរ៉ង់ចំនួន ១,៣៣២នាក់ និងរាប់ពាន់នាក់ទៀតរងរបួស។

លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើសកម្មភាពឥឡូវនេះ ដោយព្រមានថា៖ «ថ្ងៃនេះ គឺអ៊ីរ៉ង់។ ថ្ងៃស្អែក វាអាចជារដ្ឋសមាជិកណាមួយ [អង្គការសហប្រជាជាតិ]»។

ថ្មីៗនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានអនុម័តការលក់អាវុធថ្មីចំនួន ១៥១ លានដុល្លារទៅឱ្យអ៊ីស្រាអែល ដែលធ្វើឱ្យស្ថានភាពកាន់តែតានតឹង។

administrator

Related Articles