របាយការណ៍ចារកម្មអាមេរិក៖ ការផ្ដួលរបបអ៊ីរ៉ង់មិនងាយស្រួល ទោះបីជាវាយលុកយោធាខ្នាតធំ

របាយការណ៍ចារកម្មអាមេរិក៖ ការផ្ដួលរបបអ៊ីរ៉ង់មិនងាយស្រួល ទោះបីជាវាយលុកយោធាខ្នាតធំ

យោងតាមរបាយការណ៍សម្ងាត់ពីក្រុមប្រឹក្សាចារកម្មជាតិអាមេរិក ការវាយលុកយោធាខ្នាតធំរបស់ក្រុងវ៉ាស៊ីនតោន ទំនងជាមិនអាចផ្ដួលរំលំរចនាសម្ព័ន្ធអំណាចយោធា និងសាសនារបស់អ៊ីរ៉ង់បានឡើយ។

រូបភាពព័ត៌មាន

តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu ការវាយតម្លៃនេះបានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា លោកអាច «បោសសម្អាត» ថ្នាក់ដឹកនាំអ៊ីរ៉ង់ និងដាក់ជំនួសមកវិញនូវអ្នកស្នងតំណែងដែលលោកពេញចិត្ត។

ក្រុមអ្នកវិភាគជាន់ខ្ពស់យល់ឃើញថា ទោះបីជាមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់ក៏ដោយ ក៏យន្តការស្នងតំណែងដែលមានស្រាប់នឹងរក្សារចនាសម្ព័ន្ធអំណាចបច្ចុប្បន្នដដែល។

ស្ថានភាពតំបន់

របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា ក្រុមប្រឆាំងនៅក្នុងប្រទេសអ៊ីរ៉ង់ នឹងមិនអាចឡើងកាន់អំណាចបានឡើយ។ ស្ថានភាពក្នុងតំបន់កំពុងឡើងកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨កុម្ភៈ បានសម្លាប់មនុស្សជាង ១០០០នាក់ រួមទាំងលោក Khamenei និងក្មេងស្រីសិស្សសាលាជាង ១៥០នាក់។

ជាការសងសឹក អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក ស្ថានទូត និងទីក្រុងនានារបស់អ៊ីស្រាអែល ដែលបង្ហាញថា អំណាចដឹកនាំរបស់ពួកគេនៅតែរឹងមាំ។

វិវាទអន្តរជាតិ

ប្រែសម្រួល៖ ឈាង

administrator

Related Articles