
ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់ដល់ ១០៨ ដុល្លារ/បារ៉ែល ដោយសារសង្គ្រាមមជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា ការលះបង់នេះតូចតាចណាស់ ប្រៀបធៀបនឹងសន្តិភាពពិភពលោក។
លោកបានបង្ហោះសារលើ Truth Social ថ្ងៃទី៨ មីនា ២០២៦ ថា៖ «តម្លៃប្រេងខ្លីខាងមុខ នឹងធ្លាក់វិញយ៉ាងរហ័ស នៅពេលការគំរាមកំហែងនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបញ្ចប់។ មានតែមនុស្សល្ងង់ប៉ុណ្ណោះ ដែលគិតផ្ទុយ!»។
តម្លៃប្រេងបានកើន ១៨% ទៅ ១០៨ ដុល្លារ ជាកម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០២២។ អ្នកវិភាគ Kpler ព្រមានថា ប្រេងអាចឡើងដល់ ១៥០ ដុល្លារ បើច្រកសមុទ្រ Homuz នៅតែបិទ។
