ត្រាំចោទថា អ៊ីរ៉ង់ខ្លួនឯងទម្លាក់គ្រាប់បែកលើសាលារៀន សម្លាប់មនុស្ស១៧៥នាក់

ត្រាំចោទថា អ៊ីរ៉ង់ខ្លួនឯងទម្លាក់គ្រាប់បែកលើសាលារៀន សម្លាប់មនុស្ស១៧៥នាក់

សោកនាដកម្មដ៏ឈឺចាប់បានកើតឡើងនៅអ៊ីរ៉ង់ ក្រោយការវាយប្រហារលើសាលារៀនបឋមសិក្សាកុមារី ដែលបណ្តាលឱ្យមនុស្ស១៧៥នាក់ស្លាប់ និងបង្កការរន្ធត់ទូទាំងពិភពលោក។

សាលារៀនដែលត្រូវបានទម្លាក់គ្រាប់បែក

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានធ្វើការអះអាងដ៏ភ្ញាក់ផ្អើលមួយដោយថ្លែងថា អ៊ីរ៉ង់ខ្លួនឯងទេដែលទម្លាក់គ្រាប់បែកលើសាលារៀនរបស់ខ្លួន ដោយបដិសេធការចោទប្រកាន់ថាអាមេរិកឬអ៊ីស្រាអែលជាអ្នកទម្លាក់។

«តាមខ្ញុំគិត ផ្អែកលើអ្វីដែលខ្ញុំបានឃើញ វាជាស្នាដៃអ៊ីរ៉ង់» លោកត្រាំបានថ្លែងកាលពីចុងសប្តាហ៍កន្លងទៅ។

ស្ថានភាពវិបត្តិនៅអ៊ីរ៉ង់

ទោះជាយ៉ាងណា សម្តីលោកត្រាំផ្ទុយពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើន រួមមាន AP, CNN, New York Times និង Washington Post ដែលសន្និដ្ឋានថា សហរដ្ឋអាមេរិកទំនងជាបានបំផ្លាញសាលារៀននៅក្រុង Minab នៅថ្ងៃទី២៨ ខែកុម្ភៈ។

រដ្ឋាភិបាលអ៊ីរ៉ង់បានចោទប្រកាន់ចំៗទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយ «ឧក្រិដ្ឋកម្មសង្រ្គាម» ដ៏សាហាវនេះ ខណៈដែលអ៊ីស្រាអែលបានបដិសេធការចូលពាក់ព័ន្ធ។

សកម្មភាពដ៏ព្រៃផ្សៃនេះបានជំរុញឱ្យមានការថ្កោលទោសជាសកល និងការស៊ើបអង្កេតបន្ថែមអំពីអ្នកដែលទទួលខុសត្រូវពិតប្រាកដ។

administrator

Related Articles